ជាតិ
អត្ថបទពាណិជ្ជកម្ម
យ៉ាឌា ខេមបូឌា ដាក់លក់ផលិតផលកង់បី និងម៉ូតូអគ្គិសនីជាផ្លូវការ
27, Mar 2023 , 11:47 am        
រូបភាព
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន យ៉ាឌា ខេមបូឌា បានរៀបចំពិធីដាក់លក់ផលិតផលកង់ និងម៉ូតូអគ្គិសនី ម៉ាក យ៉ាឌា នៅទីស្នាក់ការកណ្តាល ដែលមានអាសយដ្ឋាន អគាលេខ០០១ ផ្លូវ ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យ៉ាឌា គឺជាក្រុមហ៊ុនឈានមុខគេខាងផលិត កង់ និងម៉ូតូអគ្គិសនី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនច្រើនជាងគេនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងជាង២២ឆ្នាំមកហើយ ដោយមានរោងចក្រផលិតកង់ និងម៉ូតូអគ្គិសនីផ្ទាល់ខ្លួនធំៗចំនួន៨ ព្រមទាំងចរាចរជាង១០០ប្រទេស ទូទាំងពិភពលោក។ ឥឡូវនេះ យ៉ាឌា បាននាំចូលមកកាន់ទីផ្សារកម្ពុជាដែលមានឈ្មោះថា YADEA Cambodia តាមរយៈក្រុមហ៊ុន ហុង ហ៊ា ថេកណឡជី។
  


នាឱកាសនេះដែរ លោក យីវ ផាន់ណា ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន YADEA Cambodia បានមានប្រសាសន៍ថា៖ «ដោយមានឆន្ទៈចូលរួមជាមួយបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងការការពារបរិស្ថាន ជាការឆ្លើយតប និងគាំទ្រគោលនបាយរបស់រដ្ឋាភិបាល ក្រុមហ៊ុន ហុង ហ៊ា ថេកណឡជី បាននាំចូលកង់ និងម៉ូតូអគ្គិសនី ដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក លក់ជូនប្រជាពលរដ្ឋកម្ពុជា សម្រាប់ជាមធ្យាបាយធ្វើដំណើរជាប្រចាំថ្ងៃដោយចំណាយតិចបំផុត បើធៀបនឹងម៉ូតូសាំង»។
 
លោកបានបន្ដទៀតថា៖«"យើងមានជំនឿចិត្តយ៉ាងមុតមាំ ក្នុងការផ្ដល់នូវផលិតផល និងសេវាកម្មល្អទៅកាន់អតិថិជន ដែលជ្រើសរើសកង់ និងម៉ូតូអគ្គិសនី យ៉ាឌា យកទៅប្រើប្រាស់។ យើងសង្ឃឹមថា ប្រភេទកង់ និងម៉ូតូអគ្គិសនី យ៉ាឌា នឹងលក់ដាច់ខ្លាំងនៅលើទីផ្សារ តាមរយៈគុណភាព និងសេវាកម្មរបស់យើង។ បន្ថែមពីនេះទៀត យើងមានសេវាកម្មជួសជុល និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់»។
 
លោក យីវ ផាន់ណា ពិតជាមានមោទកភាព ដែលបានយកកង់ និងម៉ូតូអគ្គិសនី ដែលមានគុណភាពខ្ពស់ និងជាម៉ាកយីហោដ៏ធំ មកលក់ជូនប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់ជាមធ្យោបាយ ធ្វើដំណើរប្រចាំថ្ងៃ និងប្រកបអាជីវកម្ម ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១០ ៧៦ ១៣ ១៣/ ០៩៩ ៧៦ ១៣ ១៣ ឬតាមរយៈទំព័រហ្វេសប៊ុក Yadea Cambodia៕
 
(អត្ថបទពាណិជ្ជកម្ម) 




















 
 

© រក្សាសិទ្ធិដោយ thmeythmey.com