អន្តរជាតិ
បណ្តាញសង្គម Twitter ផ្លាស់ប្តូរឡូហ្គូខ្លួនដាក់រូបឆ្កែវិញ
04, Apr 2023 , 2:08 pm        
រូបភាព
បណ្តាញសង្គម Twitter នៅថ្ងៃទី៣ ខែមេសា បានផ្លាស់ប្តូរឡូហ្គូរបស់ខ្លួនទៅជាឡូហ្គូ Dogecoin បន្ទាប់ពីលោក Elon Musk មហាសេដ្ឋីអាម៉េរិក និងជាម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គមនេះ បានបង្ហោះរូបភាពបែបកប្លែង (meme) លើបណ្តាញសង្គមមួយនេះ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរLogo។

 
ឡូហ្គូ Twitter ដែលមានរូបចាបពណ៌ខៀវ ត្រូវបានផ្លាស់ប្តូរទៅជារូបសត្វឆ្កែ ដែលជាឡូហ្គូ Dogecoin នៅថ្ងៃទី៣ ខែមេសា។ ការផ្លាស់ប្តូឡូហ្គូបែបនេះ បានធ្វើអោយរូបិយវត្ថុគ្រីតូ Dogecoin ហក់ឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ 
 
នៅថ្ងៃទី១ ខែមេសា តម្លៃDogecoin មានត្រឹម០,០៧ដុល្លារប៉ុណ្ណោះ ប៉ុន្តែគិតត្រឹមម៉ោង១០ព្រឹក នៅថ្ងៃទី៤ ខែមេសា (ម៉ោងនៅកម្ពុជា) តម្លៃរបស់រូបិយវត្ថុគ្រីតូ បានកើនដល់ ០,០៩៧ដុល្លារ។ 
 
ការផ្លាស់ប្តូរឡូហ្គូខាងលើ ធ្វើឡើងក្រោយលោក Elon Musk មហាសេដ្ឋីអាម៉េរិក បានបង្ហោះរូបភាពបែបកប្លែង (Meme) លើបណ្តាញសង្គម Twitter នៅក្នុងថ្ងៃទី៣ ខែមេសា។ កន្លងមក លោក Elon Musk ត្រូវបានដឹងថា ជាអ្នកគាំទ្ររូបិយវត្ថុគ្រីតូ Dogecoin មួយរូប៕ 
 
 

Tag:
 Twitter
© រក្សាសិទ្ធិដោយ thmeythmey.com