ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែ​ឪឡឹក​ជួយ​បន្ថយ​មហារីក​និង​ជំងឺ​បេះដូង
05, Apr 2023 , 10:59 pm        
រូបភាព
​ផ្លែ​ឪឡឹក​គឺជា​ផ្លែឈើ​ម្យ៉ាង​ដែល​ផ្តល់​សុខភាព​ល្អ​។ ផ្លែ​ឪឡឹក​មាន​វីតាមីន C និង beta-carotene​។ វា​ក៏​មាន​ប៉ូ​តា​ស្យូម​ខ្ពស់ និង​ជា​ប្រភព​ល្អ​មួយ​នៃ​ជាតិ​សរសៃ​ផងដែរ​។​

 
​អត្ថប្រយោជន៍ៈ វីតាមីន C និង beta-carotene អាច​ការពារ​ប្រឆាំង​ទប់ទល់​នឹង​ទម្រង់​នានា​នៃ​ជំងឺមហារីក​។​
 
​ចំពោះ​សមត្ថភាព​របស់​វា​ជា​អ្នកប្រឆាំង​អុកស៊ីតកម្ម​ដូចនេះ​, វីតាមីន C និង beta-carotene អាច​ជួយ​ការពារ​អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL ដែល​ត្រូវបាន​គេ​ជឿ​ថា​វា​ជា​អ្នកទទួលខុសត្រូវ​សម្រាប់​ការវិវត្ត​ទៅជា​ជំងឺ​រឹង​សរសៃឈាម​។ ប៉ូ​តា​ស្យូម​ជួយ​រក្សា​មុខងា​ររបស់​បេះដូង និង​ធ្វើឱ្យ​សម្ពាធ​ឈាម​នៅ​ថេរ​ ដែល​ជួយ​ការពារ​ពី​ការ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។​
 
​ជាតិ​សរសៃ ​ជួយ​រក្សា​ការបញ្ចេញ​លាមក​ទៀងទាត់ និង​ជួយ​ការពារ​ពី​ជំងឺមហារីក​ពោះវៀនធំ និង​រន្ធ​គូថ​ផងដែរ​៕​

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com