ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ U22 កម្ពុជាស្វាគមន៍ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត ក្នុងពូល A
05, Apr 2023 , 3:48 pm        
រូបភាព
 ក្រុម​កីឡា​បាល់ទាត់បុរស​អាយុក្រោម​២២​ឆ្នាំ​របស់កម្ពុជា ត្រូវ​ស្វាគមន៍ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត សម្រាប់​ការ​ប្រកួត​ពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២​។ នេះ​បើតាម​លទ្ធផលនៃការ​ចាប់ឆ្នោត​នារសៀល​ថ្ងៃទី​៥ ខែមេសា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ រីឯពូល B មានវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឡាវ។



ការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ត្រឹមវគ្គចែកពូល ។ ម្ចាស់ផ្ទះវៀតណាម ឈ្នះមេដាយមាស ,រីឯថៃ រងជើងឯក ដោយឈ្នះមេដាយប្រាក់ និងមេដាយសំរិទ្ធ បានទៅលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។ 
 
កម្ពុជា បានត្រៀមកីឡដ្ឋានចំនួន ២សម្រាប់ប្រកួតវិញ្ញាសាបុរស គឺ ពហុកីឡដ្ឋានជាតិអូឡាំពិក និងកីឡដ្ឋានព្រីនស៍។ ពហុកីឡដ្ឋានជាតិអូឡាំពិក អាចផ្ទុកអ្នកគាំទ្របានចំនួន ៧០០០០នាក់ ខណៈ កីឡដ្ឋានព្រីនស៍ ផ្ទុកអ្នកទស្សនាបាន ១៥០០០នាក់។ ការប្រកួតស៊ីហ្គេម លើកទី៣២ នឹងត្រូវចាប់បើកជាផ្លូវការថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com