ជាតិ
សង្គមជាតិ
កម្ពុជា-វៀតណាម ព្រមព្រៀងគ្នាលើផែនការ៥ឆ្នាំ នៃវិស័យការងារ
05, Apr 2023 , 7:59 pm        
រូបភាព
ពិធីចុះហត្ថលេខាព្រមព្រៀងគ្នា លើផែនការងាររវាងកម្ពុជា-វៀតណាម កាលពីថ្ងៃទី៤ដល់៥មេសា។ រូបពីក្រៃួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ពិធីចុះហត្ថលេខាព្រមព្រៀងគ្នា លើផែនការងាររវាងកម្ពុជា-វៀតណាម កាលពីថ្ងៃទី៤ដល់៥មេសា។ រូបពីក្រៃួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ភ្នំពេញ៖ កម្ពុជា និង វៀតណាម ឯកភាពគ្នាចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេល៥ឆ្នាំ លើកិច្ចសហប្រតិបត្តិការវិស័យការងារ ពិសេសគឺគ្រប់គ្រងកម្លាំងពលករបរទេស។

 
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក DAO NGUC DUNG រដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ចនៃប្រទេសវៀតណាម បានជួបគ្នាពិភាក្សា និងរៀបចំផែនការសកម្មភាពរយៈពេល៥ឆ្នាំ ដែលគិតពីឆ្នាំ២០២៣-២០២៧។ ផែនការនេះ ក្រសួងការងារប្រទេសទាំងពីបាន បានចុះអនុវត្តអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ 
 
បើតាមការចេញផ្សាយរបស់ក្រសួងការងារ អនុសារណៈនៃការយោគយល់គ្នារវាងក្រសួងទាំងពីរ ផ្តោតសំខាន់លើការផ្លាស់ប្ដូរប្រព័ន្ធកម្មវិធី ការសិក្សាជំនាញឯកទេស និងការស្រាវជ្រាវ។ ជាពិសេស ការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធមុខរបរការងារ អនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្ដិសុខសង្គម ការគាំពារពលកម្មសេរីភាព និងសុវត្ថិភាពការងារនៃការគ្រប់គ្រងហត្ថពលកម្មបរទេស។ 
 
ជំនួប២ថ្ងៃនេះ កម្ពុជា-វៀតណាម ឯកភាពគ្នាលើកទឹកចិត្តចំពោះការផ្លាស់ប្ដូរទស្សនកិច្ច រវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។ ភាគីទាំងពីរ ក៏នឹងរួមគ្នាគ្រប់គ្រងទេសន្តរប្រវរសន៍ការងារ និងទប់ស្កាត់ការជ្រើសរើសពលករទៅបម្រើការងារខុសច្បាប់ ពិសេសការជួញដូរមនុស្ស។  
 
ក្រៅពីនេះ កម្ពុជា-វៀតណាម ក៏បានឯកភាពលើកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដើម្បីដោះស្រាយនិន្នាការ និងបញ្ហាប្រឈម ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ដូចជាបដិវត្តឧស្សាហកម្ម ៤.០ និងការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារផងដែរ៕ 
 

Tag:
 ការងារ
  កម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com