ជាតិ
រដ្ឋបាល​រាជធានីភ្នំពេញ​ នឹងពិចារណា​ផ្ដល់​រថយន្ត​ក្រុង​ដឹក​ពលរដ្ឋ​ឱ្យ​បានគ្រប់​ខេត្ត​ នៅពេល​មាន​តម្រូវការច្រើន
13, Apr 2023 , 7:59 pm        
រូបភាព
ពលរដ្ឋមកជិះរថយន្តក្រុងសាធារណៈ
ពលរដ្ឋមកជិះរថយន្តក្រុងសាធារណៈ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប​លើក​ឡើងថា រដ្ឋបាលរាជធានី កំពុងគិតគូរលើ​​ការ​ផ្ដល់រថយន្តក្រុងដឹកពលរដ្ឋទៅស្រុក​កំណើត​ ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំខ្មែរ ឱ្យបានគ្រប់ខេត្ត ប្រសិនបើមានតម្រូវការច្រើន។

 

 
ក្នុង​រដូវ​កាល​ចូល​ឆ្នាំ​ខ្មែរ​នេះ​ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា​រដ្ឋបាល​រាជធានីភ្នំពេញ បាន​រៀបចំរថយន្ត​ក្រុង​ចំនួន ៣៤៥គ្រឿង សម្រាប់​ដឹកពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ។ រថយន្តក្រុង​ទាំង ៣៤៥គ្រឿងនេះ ធ្វើដំណើរទៅកាន់​រាជធានី-ខេត្ត​ចំនួន​ ១៩ប៉ុណ្ណោះ​ ខណៈ​ខេត្ត​ប៉ៃលិន,​ កោះកុង,​ ព្រះ​វិហារ​,​ ឧត្តរមានជ័យ​,​ រតនគិរី​ និង​មណ្ឌលគិរី​ មិន​មាន​រថយន្តក្រុង​ទៅដល់​ទេ។ 
ចំពោះ​ បញ្ហានេះ​ លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា​ រដ្ឋបាល​រាជធានី​ កំពុង​គិតគូរ​លើ​​ចំណុចនេះ​ ជាពិសេស​នឹង​មាន​ការ​ផ្ដល់​ជូន​គ្រប់ខេត្តក្រុង​ ប្រសិន​បើ​មាន​តម្រូវការច្រើន។  

 
សូម​បញ្ជាក់​ថា​ សម្រាប់​ពលរដ្ឋ​មាន​បំណងធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​អាច​មក​ជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ​  នៅ​តាម​ទីតាំងចំណត​ទាំង​៧​​ ដែល​រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀបចំ៕
 

Tag:
 រថយន្តក្រុង
  ឃួង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com