ភ្នំពេញ៖ ទេសចរជាតិ និងអន្តរជាតិចំនួន ២ ០៩៨ ៥០១នាក់បានដើរកម្សាន្តទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១។ ក្នុងនោះទេសចរជាតិ មានចំនួន ២ ០៧៩ ៦៧០នាក់ និង ទេសចរអន្តរជាតិមានចំនួន ១៨ ៨៣១នាក់។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍ ខេត្តដែលមានទេសចរទៅកម្សាន្តច្រើនជាងគេសរុប៤៣៦ ៦៧៩នាក់ ដោយទេសចរជាតិមានចំនួន ៤៣០ ០០០នាក់ រីឯភ្ញៀវបរទេសមានចំនួន ៦ ៦៧៩នាក់។ បន្ទាប់ពីខេត្តសៀមរាបគឺខេត្តបាត់ដំបង មានចំនួនសរុប ៣០៥ ៦១៥នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៣០៤ ៩៣១នាក់ចំណែកទេសចរបរទេសមានចំនួន ៦៨៤នាក់។
រាជធានីភ្នំពេញ ស្ថិតក្នុងលេខរៀងទី៣ ដែលមានទេសចរសរុបចំនួន ២៦៣៥៤៩នាក់ ទេសចរជាតិមានចំនួន ២៦១ ៨៣០ និងទេសចរបរទេសចំនួន ១ ៧១៩នាក់។
ចំពោះខេត្តគោលដៅបន្ទាប់មានដូចជា ខេត្តស្វាយរៀង មានទេសចរជាតិចំនួន ១៤៤ ៧៧៨នាក់, ខេត្តកណ្តាលមានភ្ញៀវសរុបចំនួន ១២៨ ៦៩១នាក់ ដែលទេសចរជាតិចំនួន ១២៨ ៥៦៥នាក់ហើយភ្ញៀវបរទេសមានចំនួន ១២៦នាក់។ ដោយឡែក ខេត្តបន្ទាយមានជ័យ មានទេសចរសរុបចំនួន ១០៨៥១៤នាក់ ដោយទេសចរជាតិចំនួន ១០៨ ១៨៤នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមាន ៣៣០នាក់។
សម្រាប់ខេត្តចំនួន៣ ដែលជាគោលដៅសំខាន់បន្ទាប់រួមមាន ខេត្តកំពង់ឆ្នាំងមានភ្ញៀវចំនួន ១០៣ ៧៨៤នាក់ ដោយភ្ញៀវជាតិមានចំនួន ១០៣ ៧៣៩នាក់និងភ្ញៀវបរទេសមានចំនួន ៤៥នាក់។ ខេត្តព្រះសីហនុ មានទេសចរសរុបចំនួន ១០២ ០៩៦នាក់ដែលមានទេសចរជាតិចំនួន ៩៨ ១៩៣នាក់ និងភ្ញៀវអន្តរជាតិចំនួន ៣ ៩០៣នាក់។ ដោយឡែកខេត្តកំពត មានទេសចរសរុបចំនួន ៩៥ ៣៤៤នាក់ ដោយមានភ្ញៀវជាតិចំនួន ៩៤ ៥៦៧នាក់និងភ្ញៀវអន្តរជាតិមានចំនួន ៧៧៧នាក់។
ក្នុងតារាងស្ថិតិភ្ញៀវទេសចរសរុបដដែលនោះ ខេត្តកំពង់ធំមានភ្ញៀវសរុបចំនួន ៣៥ ០៤១នាក់ ដោយភ្ញៀវជាតិមានចំនួន ៣៥ ០០០នាក់ ភ្ញៀវបរទេសមានចំនួន៤១នាក់។ ខេត្តឧត្តរមានជ័យ មានទេសចរសរុបចំនួន ១៥ ២០៣នាក់។ ចំណែកខេត្តព្រះវិហារ មានទេសចរសរុបចំនួន ៤ ៤៥៥នាក់ , ខេត្តកែប មានទេសចរសរុបចំនួន ២៣ ០១៤នាក់ដោយភ្ញៀវអន្តរជាតិមានចំនួន ១៥២នាក់។ ខេត្តកោះកុង មានទេសចរសរុបចំនួន ៣ ៩០៣នាក់ដោយភ្ញៀវអន្តរជាតិមានចំនួន ៥៧នាក់។
ខេត្តប៉ែកភាគឦសាន គឺខេត្តក្រចេះ មានទេសចរចំនួន ៨ ១៦៣នាក់, ខេត្តមណ្ឌលគិរីមានទេសចរចំនួន ៣ ៥៦៩នាក់, ខេត្តរតនគិរី មានទេសចរចំនួន ១២៦០១នាក់, ខេត្តស្ទឹងត្រែង មានទេសចរចំនួន ២ ៦៦៨នាក់។
ខេត្តបន្ទាប់មាន ខេត្តប៉ៃលិន មានទេសចរសរុបចំនួន ៧៧ ៩១៥នាក់ដោយភ្ញៀវជាតិមាន ៧៦ ២៣៦នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១ ៦៧៩នាក់។ ខេត្តពោធិ៍សាត់មានទេសចរចំនួន ២៥ ០៨៩នាក់,ខេត្តកំពង់ចាម មានភ្ញៀវសរុបចំនួន ២៥ ៧១៧នាក់, ខេត្តកំពង់ស្ពឺ មានទេសចរចំនួន ៦៦ ៧២៥នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៦៤៦២០នាក់។ ចំណែកខេត្តបន្ទាប់គឺ ខេត្តព្រៃវែង មានភ្ញៀវជាតិចំនួន ៥៦ ៥៧៥នាក់, ខេត្តតាកែវ មានភ្ញៀវសរុបចំនួន ១៨ ៦៤០នាក់ និងចុងក្រោយខេត្ត
ខេត្តត្បូងឃ្មុំ មានភ្ញៀវសរុប ៣០ ១៧៣នាក់។
សូមបញ្ជាក់ថា ចំនួនទេសចរដែលដើរកម្សាន្តនាឳកាសបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១ ឆ្នាំ២០២៣ ដោយក្នុងឆ្នាំ២០២២ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺមានចំនួន ៨៦ម៉ឺននាលកើនឡើងប្រមាណ ១៤៤ភាគរយ។ ដោយឡែកក្នុងថ្ងៃចូលឆ្នាំខ្មែរ កាលពីឆ្នាំ២០២២កន្លងទៅ នៃរយៈពេល ៣ថ្ងៃ គឺមានទេសចរសរុបចំនួន៤,៩លាននាក់ក្នុងនោះមានទេសចរជាតិជាង ៤,៥លាននាក់
រីឯភ្ញៀវអន្តរជាតិមានប្រមាណ ៣ម៉ឺននាក់៕