ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អង្គរសង្ក្រាន្ត៖ អបអរ សុខ លឹមហេង គ្រងតំណែងស្ដេចអុកចត្រង្គ ២០២៣
16, Apr 2023 , 11:59 am        
រូបភាព
កីឡាករ សុខ លឹមហេង បានគ្រងតំណែងស្ដេចអុកចត្រង្គ ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោយយកឈ្នះលើកីឡាករ ឈាវ បូរ៉ា នៅថ្ងៃទី១៦ មេសា។

 
ក្នុងការប្រកួតស្ដេចអុកប្រចាំឆ្នាំ នាវគ្គផ្ដាច់ព្រ័ត្រនេះ មានភាពស្វិតស្វាញយ៉ាងខ្លាំងរវាងកីឡាករជើងខ្លាំងទាំងពីរ ទម្រាំរកឃើញជើងឯក។ សម្រាប់ការប្រកួតនេះ មានចំនួន២ក្តារប៉ុណ្ណោះ ដោយកីឡាករ សុខ លឹមហេង ឈ្នះមួយក្ដារ និងស្មើមួយក្ដារ ។ ដូច្នេះការសម្រេចតាមលក្ខខណ្ឌនោះ គឺតម្រូវឲ្យ សុខ លឹមហេង ជាអ្នកទទួលបានជ័យជម្នះ។
 
ជ័យជម្ននេះ ជាលើក២ហើយ សម្រាប់កីឡាករ សុខ លឹមហេង ដែលបានគ្រងតំណែងស្ដេចអុកចត្រង្គ។ ចំណែក ឈាវ បូរ៉ា រងជើងឯកពីរលើក ដោយចាញ់ក្រោមថ្វីដៃ សុខ លឹមហេង ដូចគ្នា ។ 
 


លេខ១ បាន១០លានពីសម្ដេច និង២០លានពីគណ:កម្មាធិការរៀបចំអង្គរសង្ក្រាន្ត និងពានខុនមួយ, លេខ២ បាន៨លានរៀលពីសម្ដេច និង១០លានពីគណៈកម្មាធិការ និងពានគោលមួយ, លេខ៣ បាន៤លានរៀលពីសម្ដេច និង២លានរៀលពីគណៈកម្មាធិការ និងពាននាងមួយ និងលេខ៤ បាន២លានរៀល និង៨០ម៉ឺនរៀល។ សម្រាប់លេខ៥ដល់លេខ៨ បាន២លានរៀល។
 
គួរបញ្ជាក់ថា កីឡាករ ឈាវ បូរ៉ា ធ្លាប់គ្រងតំណែងស្ដេចអុក ២លើកជាប់គ្នាមកហើយ នៅឆ្នាំ២០១៤ និង២០១៥។ ដៅយឡែក សុខ លឹមហេង ក៏គ្រងតំណែងស្ដេចអុកមួយលើកដែរ នៅឆ្នាំ២០១៨ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕
 
 
 
 

Tag:
 អុកចត្រង្គ
  សង្ក្រាន្ត
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com