ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ក្រួស​ក្នុង​តម្រងនោម​បណ្តាល​មក​ពី​អ្វី​ ?
13, Jun 2023 , 11:29 pm        
រូបភាព
គ្រាប់​ក្រួស​ វា​បង្ក​ឡើង​ដោយសារ​ទឹកនោម​របស់​យើង​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​មួយ​ចំនួន​ដែល​មិន​រលាយ​ ។​

 
ក្រួស​ក្នុងតម្រងនោម​ កើតឡើង​ នៅ​ពេល​ដែល​មានការ​ថយ​ចុះ​ នៃ​ចំនួន​ទឹកនោម​ (decrease​ in​ urine​ volume​ )​ ​ ព្រោះតែ​បរិភោគ​ទឹក​តិច​ពេក​ នោះ​សារធាតុ​ដែល​បង្ក​ជា​កំហាប់​ក្នុង​ទឹកនោម​ មាន​ជា​អាទិ៍​ កាល់ស្យូម​ អុក​សាលាដ​ អាស៊ីត​អុ​យ​រិ​ក​ ព្រមទាំង​សារធាតុ​មួយ​ចំនួន​ផ្សេងៗ​ទៀត​ ក៏​មានខ្ពស់​ ។​
 
ដូច្នេះ​ គ្រោះថ្នាក់​នៃ​ការ​បង្កបង្កើត​ជា​ក្រួស​ក៏​មាន​ច្រើន​ទៅ​តាម​នោះ​ ដែរ​ ។​ គ្មាន​ក្រួស​ណាមួយ​ដែល​បង្ក​ឡើង​ដោយសារ​ធាតុតែ​មួយ​មុខ​ទេ​។​ ក្រួស​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជា​គេ​ជា​ក្រួស​បង្ក​ឡើង​ដោយសារ​ធាតុ​កាល់ស្យូម​ (calcium)​ រួម​ផ្សំជាមួយ​ អុក​សាលាដ​ (oxalate)​ ឬ​ ផូ​ហ្វ័​រ​ (phosphate)​ ។​ សារធាតុ​គីមី​ដទៃ​ទៀត​ដែល​អាច​បង្កើត​ ជា​ក្រួសនៅ​ក្នុង​ផ្លូវ​ទឹកនោម​នោះ​ រួម​បញ្ចូល​ទាំង​ ជាតិ​អាស៊ីត​អ៊ុយ​រិច​ (uric​ acid)​ និង​ amino​ acid​ cystine​ ។​
 
 កង្វះ​ជាតិ​ទឹក​ (dehydration)​ ដែល​បណ្តាល​មក​ពី​បរិភោគ​ទឹក​មិន​គ្រប់គ្រាន់​ ឬ​ ការ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ពេក​ ដោយ​គ្មាន​ការ​បង្គ្រប់​ជាតិ​ទឹក​វិញ​នោះ​ទេ​ បង្កើន​ការ​ ប្រឈម​ដល់​ជម្ងឺ​គ្រាប់​ក្រួស​ក្នុង​តម្រងនោម​ខ្លាំង​ណាស់​ ។​ ឧបសគ្គ​ ឬ​ ដុំ​អ្វី​ដែល​រារាំង​លំហូរ​ របស់​ទឹកនោម​ (flow​ of​ urine)​ អាច​បណ្តាល​អោយ​មាន​ជម្ងឺ​នេះ​ផង​ដែរ​ ។​ ជាមួយ​គ្នា​នេះ​,​ អាកាសធាតុ​អាច​ជា​បញ្ហា​មួយ​ដែល​បណ្តាល​អោយ​មានកា​រវិ​វត្ត​ទៅ​ជា​គ្រាប់​ក្រួស​ ពិសេស​ នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ​ហើយ​ស្ងួត​ ។​ គ្រាប់​ក្រួស​នៅ​ក្នុង​តម្រងនោម​អាច​ជា​ លទ្ធផល​នៃ​ការ​រលាក​បំពង់​ទឹក​បង្ហូរ​នោម​ (infection​ in​ the​ urinary​ tract);​ ដែល​គេ​ហៅ​វា​ជា​គ្រាប់​ក្រួស​ struvite​ ឬ​ ក្រួស​ចំលងរោគ​ (infection​
stones)​ ។​
 
លក្ខណៈ​នៃ​ជំងឺមួយ​ចំនួន​អាច​បណ្តាល​អោយ​បង្កើន​ការ​ប្រឈម​មុខ​ទៅ​នឹង​កា​រវិ​វ​ត្តិ​នៃ​ជំងឺ​គ្រាប់​ក្រួស​ក្នុង​តម្រងនោម​
 
(kidney​ stones)​ ដូច​ជា​ ៖
-​ជំងឺប្រគ្រីវ​ (Gout)​ ជា​លទ្ធផល​នៃ​ការ​កើនឡើង​នៃ​កំរិត​ជាតិ​អាស៊ីត​អ៊ុយ​រិច​នៅ​ក្នុង​ ឈាម​ និង​ ទឹកនោម​ ហើយ​អាចបណ្តាល​អោយ​បង្កើត​ជា​គ្រាប់​ក្រួស​អាស៊ីត​អ៊ុយ​រិច​ បាន​ (uric​ acid​ stones)​ ។
 
-​ជាតិ​កាល់ស្យូម​ឡើង​ខ្ពស់​នៅ​ក្នុង​ទឹកនោម​ (Hypercalciuria)​ គឺជា​លក្ខណៈ​មួយ​ផ្សេង​ទៀត​ ដែល​បណ្តាល​អោយ​មាន​គ្រាប់​ក្រួស​ (​មាន​ ជាង​ពាក់កណ្តាល​នៃ​ករណី​ទាំងអស់​)​ ។​ ក្នុង​លក្ខ​ខ័​ណ្ឌ​នេះ​,​ កំរិត​ជាតិ​កាល់ស្យូម​ ច្រើន​លើសលុប​ត្រូវ​បាន​ស្រូប​តាម​រយៈ​ចំណីអាហារ​ និង​ បញ្ចេញ​មក​វិញ​តាម​រយៈ​ ទឹកនោម​ ដែល​ជា​កន្លែង​បង្កើត​ជា​ក្រួស​ calcium​ phosphate​ ឬ​គ្រាប់​ក្រួស​ calcium​ oxalate​ ។​
 
-​លក្ខណៈ​ផ្សេងៗ​ទៀត​ ដូច​ជា​ hyperparathyroidism,​ ជម្ងឺ​តម្រងនោម​  (renal​ tubular​ acidosis),​ និង​បញ្ហា​មេតា​បូ​លិ​ក​(​ inherited​ metabolic​ conditions),​ រួម​បញ្ចូល​ទាំង​cystine​ ច្រើន​នៅ​ក្នុង​ទឹកនោម​(​ cystinuria​ )​និង​ oxalate​ ច្រើន​នៅ​ក្នុង​ទឹកនោម​(​ hyperoxaluria​ )​ព្រមទាំង​ជម្ងឺ​ឈឺ​រ៉ាំរ៉ៃ​ ដូច​ជា​ ជម្ងឺ​ទឹកនោមផ្អែម​ និង​ ជម្ងឺលើសឈាម​ (​សំពាធ​ឈាម​លើស​)​ ក៏​មាន
ជាប់​ពាក់ព័ន្ធ​ នឹង​ជម្ងឺ​គ្រាប់​ក្រួស​ក្នុង​តម្រងនោម​នេះ​ផង​ដែរ​ ។​
 
-​អ្នក​ដែល​មាន​ជំងឺរលាក​ពោះវៀន​ (inflammatory​ bowel​ disease),​ អ្នក​ដែល​មាន​វះកាត់​ពោះវៀនតាម​បច្ចេកទេស​ intestinal​ bypass​ ឬ​ អ្នក​ដែល​ធ្លាប់​វះកាត់​បើក​ប្រហោង​តាម​ពោះ​ (ostomy​ surgery)​ ហាក់ដូចជា​អាច​វិ​វត្ត​ទៅ​ជា​ជំងឺនេះ​ដែរ​ ។​
 
-​ថ្នាំពេទ្យ​មួយ​ចំនួន​ក៏​ចូលរួម​លើកកំពស់​ការ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺក្រួស​ក្នុង​ តម្រងនោម​ ផង​ដែរ​ ដូច​ជា​ពពួក​ថ្នាំបញ្ចុះ​ទឹកនោម​ (diuretics),​ ថ្នាំ​បញ្ចុះ​ជាតិ​អាស៊ីត​ មាន​លាយ​ជាតិ​ កាល់ស្យូម​ (calcium-containing​ antacids),​ និង​ protease​ inhibitor​ indinavir​ (Crixivan),​ ថ្នាំ​ដើម្បី​ព្យាបាល​ការ​ឆ្លង​នៃ​មេរោគ​អេ​ដស៍​ (treat​ HIV​ infection)​ ។​
 
-​របប​អាហារ​ប្រចាំ​ថ្ងៃ​ និង​ ការ​ប្រតិបត្តិ​ផ្សេងៗ​អាច​បង្កើន​ការ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ ក្រួស​ក្នុង​ តម្រងនោម​ ។​ ការទទួលទាន​ជាតិ​ទឹក​មិន​បាន​គ្រាប់​គ្រាន់​ជា​បញ្ហា​ប្រឈម​ មុខ​មួយ​ យ៉ាង​ សំខាន់​ ។​ អ្នក​ដែល​មាន​ទំលាប់​ចូល​ចិត្ត​ទទួលទាន​ជាតិ​សាច់​ (animal​ protein),​ អំបិល​ (​អាហារ​មាន​ជាតិ​ប្រៃ​ខ្លាំង​),​ បរិភោគ​ជាតិ​ស្ករ​ច្រើន​,​ ទទួលទាន​ វីតាមីន​ D​ អាច​នឹង​ប្រឈម​មុខ​ខ្លាំង​ទៅ​នឹង​ជំងឺនេះ​ ។​ ចំណី​ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​អុក​សាឡា​ត​ ដូច​ជា​ សូកូឡា​ និង​ តែ​ …​ ក៏​ជា​ ដើមចម​ក៏​ជា​បញ្ហា​ផង​ដែរ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com