ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺរលាកស្រោមខួរ​ក្បាល​មាន​រោគសញ្ញា​អ្វីខ្លះ​?
20, Apr 2023 , 6:59 am        
រូបភាព
​វា​ងាយ​នឹង​ច្រឡំ​រោគសញ្ញា​ដំបូង​របស់​ជំងឺរលាកស្រោមខួរ​ក្បាល​ទៅ​នឹង​ជំងឺ​ផ្តាសាយ​ណាស់ ។ រោគសញ្ញា​រលាក​ស្រោម​ខួរក្បាល​ប្រហែលជា​អាច​វិវត្តន៍​ជាច្រើន​ម៉ោង ឬ​មួយ​ទៅ​ពីរ​ថ្ងៃ និង​ច្រើន​កើត​លើ​កុមារ​អាយុ​២​ឆ្នាំ ហើយ​ជា​ធម្មតា​រោគសញ្ញា​មានដូចជា​៖

  • ក្តៅខ្លួន​ខ្លាំង​
  • ឈឺ​ក្បាល​ខ្លាំង​ដែល​វា​មិន​អាច​ច្រឡំ​នឹង​ការឈឺ​ក្បាល​ផ្សេងៗ​ទៀត​បាន​ទេ​
  • រឹង​ក​
  • ក្អួតចង្អោ​ជាមួយ​ការឈឺ​ក្បាល​
  • ច្រឡំ ឬ​ពិបាក​ផ្ចងអារម្មណ៍​ក្នុង​វ័យក្មេង​ពេក ហើយ​ប្រការ​នេះ​អាច​ធ្វើអោយ​ពួកគេ​មិន​អាច​ប្រើ​ខ្សែ​ភ្នែក​បាន​
  • ប្រកាច់​
  • ងងុយដេក ឬ​ពិបាក​ក្នុងការ​ភ្ញាក់​
  • ខ្លាច​ពន្លឺ​
  • មិន​ឃ្លាន មិន​ស្រេក​
  • ឡើង​កន្ទួល​តាម​ករណី​មួយចំនួន​ដូចជា​រលាក​ខួរក្បាល​ដោយសារ​វីវ៉ុ​ស ឬ​បាក់តេរី Meningococcal Meningitis
​រោគសញ្ញា​របស់​ទារក​ទើប​នឹង​កើត​
​ទារក​ទើបនឹង​កើត​ប្រហែលជា​មិន​មាន​រោគសញ្ញា​ដូចជា​ឈឺក្បាល និង​រឹង​ក​ច្បាស់លាស់​នោះ​ទេ ។ រោគសញ្ញា​របស់​ក្រុម​វ័យ​នេះ​មានដូចជា​៖
  • ក្តៅខ្លួន​ខ្លាំង​
  • យប់​រហូត​
  • ងងុយដេក​ខ្លាំង ឬ​ឡេះឡះ​
  • ស្ពឹកៗ ឬ​មិន​មាន​សកម្មភាព​ច្រើន​
  • មិនសូវ​បៅ​
  • មាន​ដុំ​ប៉ោង​មួយ​នៅត្រង​ប្រហើ​យ​
  • រឹង​ក និង​ខ្លួន​
  • ប្រកាច់​
​ទារក​ដែល​មាន​ជំងឺរលាកស្រោមខួរ​ក្បាល​ប្រហែលជា​ពិបាក​ក្នុង​ការថែទាំ ហើយ​ប្រហែលជា​យំ​កាន់តែខ្លាំង​ពេល​លើក​បី​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com