កីឡាអន្តរជាតិ
អន្តរជាតិ
បុគ្គលិកពេទ្យ៨នាក់ប្រឈមជាប់ទោសពី៨ទៅ២៥ឆ្នាំ ជុំវិញការស្លាប់លោក Maradona
20, Apr 2023 , 7:29 pm        
រូបភាព
បុគ្គលិកផ្នែកថែទាំសុខភាពចំនួន ៨នាក់ នឹងត្រូវបន្តកាត់ទោសទាក់ទងនឹងការស្លាប់របស់លោក Diego Maradona បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ«មនុស្សឃាតដោយការធ្វេសប្រហែស»។ ប្រព័ន្ធផ្សព្វផ្សាយ TN របស់អាហ្សង់ទីនបានផ្សាយដូច្នេះ នៅថ្ងៃទី១៩ ខែមេសា។



លោក Maradona វីរបុរសកីឡាបាល់ទាត់អាហ្សង់ទីន ដែលបានជួយឱ្យអាហ្សង់ទីនឈ្នះ World Cup លើកទីពីរក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៨៦ បានស្លាប់នៅក្នុងវ័យ ៦០ឆ្នាំ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២០។ ការស្លាប់របស់លោក Maradona ដោយសារតែបេះដូងលែងដំណើរការ បន្ទាប់ពីការវះកាត់ខួរក្បាលប៉ុន្មានថ្ងៃក្រោយ។
 
បើតាមការរាយការណ៍របស់ទូរទស្សន៍អាហ្សង់ទីន TN តុលាការក្នុងទីក្រុង ​San Isidro ស្ថិតនៅជាយទីក្រុង ​Buenos Aires បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តី ហើយតុលាបានបន្តតម្កល់ការចោទប្រកាន់រយៈពេលមួយឆ្នាំ ដោយព្រះរាជអាជ្ញាពីបទ «ការងារមិនប្រុងប្រយ័ត្ន និងគ្មានប្រសិទ្ធភាព» ក្នុងការព្យាបាល និងថែទាំង Maradona អតីតកីឡាករ ​Boca Juniors និង Napoli។
 
តាមរយៈរបាយការណ៍ដដែលនោះ ដំណើរការនៃការកាត់ក្តីនឹងទំនងធ្វើឡើងនៅក្នុងឆ្នាំ ២០២៣ នេះ ហើយជនជាប់ចោទទាំង​ ៨នាក់ អាចប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគាពីរយៈពេល ៨ ទៅ ២៥ឆ្នាំ៕

 

Tag:
 Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com