ជាតិ
អ្នកភូមិជុំវិញវត្តជីក្រែង ប្រារព្ធពិធីឆ្លងចែត្រ លើស្ពានកំពង់ក្ដី
22, Apr 2023 , 6:39 pm        
រូបភាព
ដោយ៖ ហឿន សុភ័ក្រ្ត
 
សៀមរាប៖ អ្នកភូមិរាប់រយនាក់ រស់នៅក្នុងស្រុកជីក្រែង នាំគ្នាប្រារព្វពិធីឆ្លងចែត្រ នាថ្ងៃទី២០ មេសា។  នៅពេលព្រឹកអ្នកភូមិរៀបចំកម្មវិធីហែផ្កាប្រាក់ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃគង់ នៅវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី។

 
ចំណែកចាប់ពីវេលាថ្ងៃត្រង់ទៅ គេរៀបចំកម្មវិធីសែនអ្នកតា នៅខ្ទមអ្នកតា ស្ថិតនៅខាងជើងក្បែរស្ពានកំពង់ក្តី ដែលមានអ្នកតាគង់ តាដំបងដែក តាសំរោង (ហៅតាស្រកានាគ) ដោយមានថ្វាយភ្លេង គ្រឿងដង្វាយ ចំណីចំណុក ផ្លែឈើ ផ្កាភ្ញី ក៏ដូចចប អំបោស និងអង្ករ និងជាបន្ទាប់មានកម្មវិធីទាញព្រ័ត្រ (ផ្តាច់ការសប្បាយឆ្នាំចាស់) និងរាំបាចស្រូវ (ដើម្បីទទួលបានទទួលបានភោគផលដំណាំល្អសម្រាប់ឆ្នាំថ្មី)។ 
 
នៅពេលរសៀលដែលជាកម្មវិធីបញ្ចប់ គេនាំគ្នាមកសែនព្រេន នៅស្ពាននាគនិងទាញព្រ័ត្រម្តងទៀត។ នេះជាទំនៀមទម្លាប់តៗគ្នា៤ជំនាន់មកហើយ ដោយអ្នកស្រុកនៅទីនោះតែងតែប្រារព្ធ ឡើងជារៀងរាល់ឆ្នាំ ដោយមានជំនឿថា ទីនោះមានបារមីស័ក្តសិទ្ធ ទាំងនៅខ្ទមអ្នកតា ក៏ដូចជានៅស្ពានព្រះទិសផងដែរ៕











Tag:
 ឆ្លងចែត្រ
  ស្រុកជីក្រែង
  ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com