ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្មវិធីទូរស័ព្ទ «Liberty Carz» ជាទីផ្សារលក់រថយន្តធំជាងគេនៅកម្ពុជា !
23, Apr 2023 , 9:10 pm        
រូបភាព
Liberty Carz បានផ្ដល់នូវបទពិសោធន៍ទីផ្សារល្អផ្ដាច់គេសម្រាប់អ្នកទិញ និងអ្នកលក់រថយន្ត។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់កម្មវិធីទូរស័ព្ទដៃមួយនេះបានផ្តល់នូវវេទិកាដ៏ទំនើបដែលជាជំនួយសម្រាប់ដំណើរការទិញ និងលក់រថយន្តគ្រប់ប្រភេទនៅក្នុងដៃលោកអ្នក។
 
កម្មវិធីទូរស័ព្ទ Liberty Carz ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី 22 ខែមេសា ដែលជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ទីផ្សារទិញ និងលក់រថយន្តនៅក្នុងប្រទេសកម្ពុជា។ អ្នកទិញនិងអ្នកលក់រថយន្តនឹងអាចទទួលបានបទពិសោធន៍ពីគ្រប់សេវាកម្មដែល Liberty Carz បានផ្តល់ជូន។
 





អតិថិជនអាចទាញយកកម្មវិធី Liberty Carz Customer App ដើម្បីស្វែងរកមើលរថយន្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ តម្រូវការ និងម៉ាករថយន្តដែលគេពេញចិត្ត។ កម្មវិធីនេះអាចផ្តល់ព័ត៌មានអំពីរថយន្តសម្រាប់លក់ រួមទាំងតម្លៃ គុណភាពនិង ចំនួនរថយន្តដែលមាននៅក្នុងស្តុក។ អតិថិជនក៏អាចធ្វើការណាត់ជួបដើម្បីមើលរថយន្តផងដែរ។ នៅពេលដែលរថយន្តណាមួយត្រូវបានជ្រើសរើស អតិថិជនអាចត្រូវបានបញ្ចប់ការទិញរបស់គេបានតាមរយៈកម្មវិធីផ្ទាល់ដោយមិនចាំបាច់ទៅកាន់ទីតាំងបង្ហាញនោះឡើយ។ លោកអ្នកអាចទូរស័ព្ទទៅលេខទូរស័ព្ទរបស់ Libertycarzដោយផ្ទាល់តាមរយៈ (+855)17070077 នោះក្រុមការងារសេវាកម្មអតិថិជនរបស់Liberty Carz នឹងធ្វើការទំនាក់ទំនងទៅអ្នកភ្លាមៗ ដើម្បីការចុះបញ្ជីរថយន្តរបស់អ្នកនៅលើ App ។
 
ពាណិជ្ជករដែលចង់លក់រថយន្តក៏អាចប្រើកម្មវិធី Liberty Carz Merchant App ដើម្បីចុះបញ្ជីរថយន្តរបស់ពួកគេសម្រាប់លក់ផងដែរ។ ពួកគេអាចបញ្ចូលព័ត៌មានអំពីរបស់រថយន្ត ដូចជាតម្លៃ និងលក្ខណៈរបស់រថយន្តជាដើម។ បន្ទាប់មក កម្មវិធីនឹងផ្សព្វផ្សាយរថយន្តសម្រាប់លក់ ហើយអ្នកទិញទាំងឡាយដែលចាប់អារម្មណ៍មកលើរថយន្តនោះ នឹងអាចមើលព័ត៌មានរថយន្ត ហើយនាំមកនូវការលក់មួយដែលមានប្រសិទ្ធភាព។ នៅពេលដែលពាណិជ្ជករទទួលបានសំណើ នោះពួកគេនឹងអាចបញ្ចប់ប្រតិបត្តិការនៅលើកម្មវិធី។
  




Interface របស់កម្មវិធីរវាងអតិថិជន និងពាណិជ្ជករគឺ ការរចនាយ៉ាងស្រស់ស្អាត និងអេក្រង់អន្តរកម្មដែលទាក់ទាញ ប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៅលើកម្មវិធី Liberty Carz ត្រូវបានរចនាឡើងយ៉ាងសាមញ្ញ និងវិចារណញាណ។ អ្នកប្រើត្រូវការតែធ្វើការសម្រេចចិត្តឱ្យបានច្បាស់ដូចដែល Liberty បានផ្តល់នូវដំណោះស្រាយ turn-key ។
 
លក្ខណៈដែលធ្វើឲ្យ Liberty Carz APP ខុសប្លែកពីកម្មវិធីចែករំលែករថយន្តផ្សេងទៀតនៅលើទីផ្សារ គឺវាមិនត្រឹមតែជា APP ជួលរថយន្តប៉ុណ្ណោះទេ តែក៏ផ្តោតលើផ្នែកលក់ផងដែរ។ ក្រុមហ៊ុននឹងនៅតែបន្តកែលម្អ និងអាប់ដេតកម្មវិធី Liberty Carz ជាបន្តបន្ទាប់ យើងមានគម្រោងប្រមូលមតិកែលម្អពីអតិថិជន និងពាណិជ្ជករ ដើម្បីកំណត់ចំណុច ដែលត្រូវការកែលម្អ អនុវត្តមុខងារថ្មីៗ និងរួមបញ្ចូលសេវាកម្មផ្សេងទៀត ដូចជាការធានារ៉ាប់រង ឬហិរញ្ញវត្ថុជាដើម។ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកលក់នៃក្រុមហ៊ុនLiberty Group។


 
ផែនការអនាគតរបស់ Liberty Group សម្រាប់ Liberty Carz APP គឺការពង្រីកលទ្ធភាពរបស់យើងទៅកាន់ទីផ្សារផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ និងការពង្រឹងមុខងារឆ្លាតវៃរបស់វេទិកានេះ ដើម្បីការផ្តល់យោបល់ដល់អតិថិជន និងលើកកម្ពស់ជម្រើសនៃការចែករំលែករថយន្តប្រកបដោយនិរន្តរភាព និងការពារបរិស្ថាន។ ហើយនៅពេលអនាគត Liberty Carz ក៏នឹងវិនិយោគក្នុងការរួមបញ្ចូលមុខងារសង្គ្រោះនៅលើ App ដោយគាំទ្រអតិថិជនក្នុងការដោះស្រាយឧប្បត្តិហេតុ ដែលមិននឹកស្មានដល់។
 
សរុបមក កម្មវិធី Liberty Carz ផ្តល់នូវមធ្យោបាយងាយស្រួល និងទំនើបសម្រាប់ អតិថិជនក្នុងការទិញ និងលក់រថយន្ត។ កម្មវិធីនេះរួមបញ្ចូលអ្នកទិញ និងអ្នកលក់នៅលើវេទិកាតែមួយ ដែលធ្វើឱ្យវាងាយស្រួល សម្រាប់ភាគីទាំងពីរក្នុងការបញ្ចប់ប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាព។ Liberty Carz កំណត់ស្តង់ដារជាម៉ាកឈានមុខគេក្នុងការទិញ និងលក់រថយន្តមួយតឹក ចាប់ពីម៉ាកថ្នាក់កណ្តាលដល់ថ្នាក់ខ្ពស់នៅក្នុងទីផ្សារកម្ពុជា។ សម្រាប់អនាគតសំរាប់អ្នកចង់ដឹងពីរបៀបទិញ ឬលក់រថយន្ត Liberty Carz បានមកដល់ហើយ។



កម្មវិធីនេះបានភ្ជាប់មកនូវ Interfaceដ៏ទាក់ទាញ និងការរចនាយ៉ាងស្រស់ស្អាតសម្រាប់ទាំងអតិថិជន និងពាណិជ្ជករលក់រថយន្ត ដើម្បីដំណើរការប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៅលើកម្មវិធី Liberty Carz បានយ៉ាងងាយស្រួល។ លោកអ្នកគ្រាន់តែធ្វើការសម្រេចចិត្តតែប៉ុណ្ណោះ នោះ Liberty Carz នឹងផ្តល់នូវដំណោះស្រាយជូនលោកអ្នក ។
 
Liberty Carz បានកំណត់ស្តង់ដារជាប្រេនឈានមុខគេក្នុងការទិញ និងលក់រថយន្តមួយតឹក ចាប់ពីម៉ាកធម្មតាដល់ម៉ាកទំនើបផ្សេងៗក្នុងទីផ្សារកម្ពុជា។ ជ្រើសរើសដំណោះស្រាយសម្រាប់អនាគតនៃការទិញលក់រថយន្តរបស់លោកអ្នក ជាមួយ Liberty Carz៕




















QR Code សម្រាប់ដោនឡូតអេបរបស់អតិថិជន


QR Code សម្រាប់ដោនឡូតអេបសម្រាប់ពាណិជ្ជករ

(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 TNOAT
© រក្សាសិទ្ធិដោយ thmeythmey.com