ជាតិ
សង្គមជាតិ
ជាង១ខែទៀត តុលាការភ្នំពេញ នឹងដូរទៅព្រែកលៀប
27, Apr 2023 , 4:29 pm        
រូបភាព
អគារថ្មីនៃសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ
អគារថ្មីនៃសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងប្តូរទៅទីតាំងថ្មី ដែលស្ថិតភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣តទៅ។ នេះតាមសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី២៧ ខែមេសា ដោយមានហត្ថលេខារួមគ្នារវាងលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ប្រធានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។



ទីតាំងបច្ចុប្បន្នរបស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅទាល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អគារថ្មីរបស់តុលាការភ្នំពេញ មានឈ្មោះថា អគារសាលាយុត្តិធម៌។ តាមពិត អគារសាលាយុត្តិធម៌ មានទាំងតុលាការភ្នំពេញ មានទាំងសាលាឧទ្ធរណ៍ភ្នំពេញ។
 
សាលាឧទ្ធរណ៍ភ្នំពេញ បានដូរទៅអគារសាលាយុត្តិធម៌នេះ តាំងពីខែមករា ឆ្នាំ២០២៣។ ទីតាំងចាស់របស់សាលាឧទ្ធរណ៍ ស្ថិតក្នុងបរិវេណក្រសួងយុត្តិធម៌៕ 
 
 

Tag:
 តុលាការភ្នំពេញ
  ទីតាំងថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com