ជាតិ
សង្គមជាតិ
ខេត្តព្រះសីហនុ កំពុងសិក្សាការប្រមូលលុយលើប្រព័ន្ធទឹកស្អុយ ពីពលរដ្ឋ
30, Apr 2023 , 5:59 pm        
រូបភាព
ព្រះសីហនុ៖ ក្នុងវេទិកាសារព័ត៌មានស្ដីពីគោលនយោបាយទេសចរណ៍ និងស្ថានភាពទេសចរណ៍ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមេសា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថា ខេត្តកំពុងសិក្សាការប្រមូលមូលលុយលើប្រព័ន្ធទឹកស្អុយ ពីពលរដ្ឋដែលប្រើប្រាស់ ឬបង្កើតទឹកស្អុយ ដើម្បីជួយសម្រួលដល់ការចំណាយថវិការបស់ខេត្ត។


លោកបន្តថា បច្ចុប្បន្នខេត្តព្រះសីហនុមានអាងប្រព្រឹត្តិកម្មចំនួន២ ដែលកំពុងដាក់ឱ្យប្រើប្រាស់ និងមានសមត្ថភាពចម្រុះទឹកសម្អុយប្រមាណជាង១ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងអាងប្រព្រឹត្តិកម្មទី៣ គ្រោងឱ្យប្រើប្រាស់អំឡុងខែតុលា ឆ្នាំ២០២៣ មានសមត្ថភាពចម្រុះទឹកសម្អុយប្រមាណ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

លោក គួច ចំរើន ថា អាងចម្រុះទឹកសម្អុយចំនួន២ ដែលកំពុងដាក់ឱ្យប្រើប្រាស់នេះ ត្រូវចំណាយថវិកាប្រមាណ៣ពាន់លានរៀលក្នុងមួយឆ្នាំ ដូច្នេះខេត្តកំពុងសិក្សាប្រមូលថវិកាលើការប្រើប្រាស់របស់ពលរដ្ឋ ដើម្បីធានាសុវត្ថិភាពក្នុងប្រតិបត្តិការ និងមាននិរន្តភាព។សូមជម្រាបថា នៅថ្ងៃទី ២៥-២៧ ឧសភា ក្លិបអ្នកកាសែកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាង៣០នាក់ ធ្វើដំណើរទស្សនកិច្ចសារព័ត៌មាន នៅខេត្តព្រះសីហនុ ដែលគាំទ្រដោយ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 
 
 

Tag:
 ប្រព័ន្ធទឹកសម្អុយ
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com