ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អគារជាប់គាំងនៅព្រះសីហនុ បញ្ចប់ការសាងសង់បានជាង៦០០កន្លែងហើយ
01, May 2023 , 8:59 am        
រូបភាព
ព្រះសីហនុ៖ បច្ចុប្បន្នអគារជាង ៦00កន្លែងក្នុងក្រុងព្រះសីហនុត្រូវបានសាងសង់រួចរាល់ហើយ ខណៈនៅសល់សំណង់អគារប្រមាណ ៤០០កន្លែងទៀត ដែលកំពុងជាប់គាំងនិងបន្តការសាងសង់ជាបន្តបន្ទាប់។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែង ក្នុងវេទិកាសារព័ត៌មានស្ដីពីគោលនយោបាយទេសចរណ៍ និងស្ថានភាពទេសចរណ៍ នៅព្រះសីហនុកាលពីថ្ងៃទី ២៦ មេសា។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាង៖
 

លោក គួច ចំរើន បានរៀបរាប់ថា ក្នុងចំណោមអគារជាង ៦០០កន្លែង ដែលបានបញ្ចប់ការសាងសង់ មានអគារប្រមាណ ៤០០ បានបន្តអាជីវកម្ម និង២០០កន្លែងទៀត មិនបន្តអាជីវកម្ម។ 
 
ជុំវិញសំណង់អគារនៅខេត្តព្រះសីហនុ ដែលកំពុងមានបញ្ហាប្រឈមនោះរដ្ឋាភិបាល បានបង្កើតគោលនយោបាយអនុគ្រោះលើកិច្ចការមួយចំនួន ដើម្បីគាំទ្រដល់បណ្ដាសំណង់អគារទាំងអស់អាចមានលទ្ធភាពក្នុងការវិនិយោគ ការសាងសង់ និងអាចដំណើរការសាងសង់។
 
លោក គួច ចំរើន បានបន្តថា គោលនយោបាយរបស់រដ្ឋាភិបាល ភាគច្រើនគឺការអនុគ្រោះពន្ធទៅលើផ្នែកនីមួយៗ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុនវិនិយោគមានលទ្ធភាពបន្តការសាងសង់។ បន្ថែមពីនេះទៀត ក៏មានការសម្របសម្រួល និងការគាំទ្រផ្នែកច្បាប់ផងដែរ។
 
អភិបាលខេត្តរូបនេះ បានបញ្ជាក់ ចំពោះការសម្របសម្រួលផ្នែកច្បាប់គឺរដ្ឋាភិបាល នឹងលើកទឹកចិត្តឱ្យសម្របសម្រួលក្រៅប្រព័ន្ធតុលាច្រើនជាងក្នុងការដោះស្រាយបញ្ហាប្រឈមនៃអគារជាប់គាំងទាំងនោះ។ 
 
ដើម្បីដោះស្រាយទំនាស់រវាងគ្រប់ភាគីម្ចាស់សំណង់ដែលបានជាប់គាំងទាំងអស់នោះរដ្ឋាភិបាល បានផ្ដល់យន្តការគាំទ្រគូភាគីចូលមកជជែក និងសម្របសម្រួលគ្នាបន្តការសាងសង់អគារនោះបន្តទៅមុខទៀត។ លោក គួច ចំរើន បានបញ្ជាក់ថា៖ «បើសួរខ្ញុំពេលណាបញ្ចប់ខ្ញុំមិនអាចឆ្លើយបានទេ ព្រោះរឿងនេះជាទំនាស់ដែលយើងត្រូវតែបន្តធ្វើការដោះស្រាយទៅតាមស្ថានភាពជាក់ស្ដែងរបស់ម្ចាស់អគារបើគេមិនមករកយើង យើងមិនអាចទៅរកគេទេ ព្រោះម្ចាស់អគារនៅក្រៅប្រទេស»៕
 

Tag:
 អគារ
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com