ជាតិ
បោះឆ្នោត
គណបក្សនយោបាយចំនួន៧ ត្រូវបានទទួលស្គាល់លើការចុះឈ្មោះបោះឆ្នោត
01, May 2023 , 9:59 pm        
រូបភាព
លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គ.ជ.ប
លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គ.ជ.ប
ដោយ:
គណបក្សនយោបាយចំនួន៧ ត្រូវបានទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។



លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ គ.ជ.ប បានត្រួតពិនិត្យ និងពិភាក្សាយ៉ាងលម្អិតលើឯកសារពាក់ព័ន្ធរបស់គណបក្សនីមួយៗ ដែលបានស្នើសុំចុះបញ្ជីនេះ ក្នុងចំណោមបក្សចំនួន៨។ 
 
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ ការទទួលស្គាល់គណបក្សទាំង៧ រួមមានគណបក្សប្រជាជន​កម្ពុជា​ ​គណបក្ស​យុវជន​កម្ពុជា​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​គណបក្ស​ធម្មាធិបតេយ្យ​​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​ ​និង​គណបក្ស​ខ្មែរ​តែមួយ​។​
 
ដោយឡែក គណបក្សខ្មែរអភិរក្ស នៅខ្វះលក្ខខណ្ឌដែលបានកំណត់ ដោយតម្រូវឱ្យគណបក្សបំបេញបន្ថែម តាមនីតិវិធីច្បាប់។
 
សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com