ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ លុយដែលអ្នកដឹកឈើ ​ឱ្យមន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ធំ ជា​សំណង​​​ខូច​​ឡា​ន
02, May 2023 , 3:59 pm        
រូបភាព
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ រូបពី ហ្វេសប៊ុក លោក អេង ហ៊ី
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ រូបពី ហ្វេសប៊ុក លោក អេង ហ៊ី
ភ្នំពេញ៖ លោក អេង ហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បកស្រាយថា ការរឹប​អូសយយគោយន្ត និងឈើ ពីផ្ទះពលរដ្ឋម្នាក់នៅខេត្តកំពង់ធំគឺអនុវត្តតាមច្បាប់។ ចំណែក លុយអ្នកដឹកឈើ ឱ្យជំនួយការមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាថ្លៃខូចខាតឡាន ដែលអ្នកដឹកឈើនោះបើកប៉ះឡានមន្ត្រីបង្ក្រាបបទល្មើស។

 
លោក អេង ហ៊ី ចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថាកម្លាំងកងរាជអាវុធហត្ថកំពងធំ មាន​លោក មាស យ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោក ណុប ពុត្ថាមុខងារជំនួយការមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ បាន​ចុះល្បាតតាមបណ្តោយផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ។ ពួកគេប្រទះឃើញគោយន្តកន្ត្រៃដឹកឈើ៤គ្រឿង​កាលពីយប់​​​ថ្ងៃ​ទី២៩មេសា ហើយកងកម្លាំងក៏បើកតាម។ប៉ុន្តែក្រុមដឹកឈើ បានបើគេច។ 
 
អំឡុងពេលតាមបង្ក្រាបក្រុមដឹកឈើនោះ កងកម្លាំងខាងលើបានគោយន្តមួយគ្រឿង​ដល់​ផ្ទះហើយគោយន្តផ្សេងទៀតបានចែកផ្លូវគ្នារត់។ ប៉ុន្តែពេលឈប់មុខផ្ទះអ្នកដឹកឈើនោះ គោយន្ត​ក៏បានប៉ះថយក្រោយប៉ះឡានកងកម្លាំងដែលដេញតាម។
 
យ៉ាងណា លោក អេង ហ៊ី បញ្ជា្កក់ថា ពួកគេបានព្រមព្រៀងគ្នាដោយម្ចាស់ដឹកឈើ​បង់​៤​លានរៀល។ ប្រាក់នេះ ជាសំណងការខូចខាតរថយន្ត។ ប៉ុន្តែអ្នកដឹកឈើមានការ​យល់​ច្រឡំ​ថា ជាការព្រមព្រៀងគ្នាបញ្ចប់រឿងគ្រប់យ៉ាងរួមទាំងករណីដឹកឈើផងដែរ។ ហេតុ​នេះ នៅពេលរដ្ឋបាលព្រៃឈើចុះរឹបអូស គោយន្តនិងឈើទើបពួកគេ
ដឹងពីដំណើរដើម​ទង​ច្បាស់។  
 
លោក អេង ហ៊ី បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជា​ត្រូវ​តែបម្រើ ច្បាប់ត្រូវតែគោរពបទល្មើសត្រូវតែបង្ក្រាប»។ អ្នកនាំពាក្យរូបនេះ អ្នកដឹកឈើ​នោះ បានទទួលស្គាល់កំហុសដែលយល់ច្រឡំលើការសម្របសម្រួលខាងលើ ព្រោះបាន​បង្ហោះ​សារ​លើបណ្ដាញសង្គមធ្វើឱ្យមានការយល់ច្រឡំ៕ 
 

Tag:
 ព្រៃឈើ
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com