ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
របកស្បែកតើបណ្តាលមកពីអ្វីទៅ?
03, May 2023 , 10:59 pm        
រូបភាព
ការ​របកស្បែក​គឺជា​ការ​ខូចខាត ឬ​ជា​ការ​បាត់បង់​នៃ​ស្រទាប់​ខាងលើ​បំផុត​នៃ​ស្បែក​(epidermis)​។ ការ​របកស្បែក​អាច​កើត​មាន​ឡើង​ដោយសារ​តែ​ការ​ខូចខាត​ផ្ទាល់​ទៅ​លើ​ស្បែក​ដូច ជា​ការ​រលាក​ដោយ​កម្តៅ​ព្រះអាទិត្យ ឬ​ការ​ឆ្លង​ដោយ​មេរោគ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​, ការ​របកស្បែក​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​របស់​ប្រព័ន្ធ​ភាព​សុំា ឬ​ជំងឺ​ដទៃ​ទៀត​ផង​ដែរ​។

 
ការ​មាន​កន្ទួល​, ការ​រមាស់​, ភាព​ស្ងួត​និង​បញ្ហា​នៃ​ស្បែក​ដទៃ​ទៀត​អាច​ជា​ការ​រួម​ផ្សំ​ទៅ​នឹង​ការ​របកស្បែក​។
ដោយសារ​តែ​ជំងឺ​មួយ​ចំនួន​អាច​បណ្តាល​អោយ​មានការ​របកស្បែក​, វា​ជា​រឿង​សំខាន់​ដែល​ត្រូវធ្វើ​រោគវិនិច្ឆ័យ​អោយ​បាន​ឆាប់រហ័ស​។
មូលហេតុ​នាំ​អោយរ​បកស្បែក
 
ការ​របកស្បែក​អាច​ត្រូវ​បាន​បណ្តាល​មក​ពីៈ
 
-​រលាក​(irritation) ឬ​ការ​ខូចខាត​នៅ​លើ​ស្បែក
-​ការ​ត្រូវ​ពន្លឺព្រះអាទិត្យ ឬ​អាកាសធាតុ​ស្ងួត
-​ត្រូវ​កំ​ដៅ​ខ្លាំង​ពេក ជា​ពិសេស​នៅ​ពេល​ដែល​ស្បែក​មិន​មានការ​ដកដង្ហើម​បាន
-​ប្រតិកម្ម​អា​ឡែ​ស៊ី
-​ការ​ឆ្លង​ដោយ​មេរោគ
-​ជំងឺ​លើ​ប្រព័ន្ធ​ភាព​សាំ​(Immune system disorders)
-​ប្រភេទ​នៃ​ជំងឺមហារីក​មួយ​ចំនួន
 
ជំងឺ និង​លក្ខ​ខ័​ណ្ឌ​ជាក់លាក់​ដែល​អាច​បណ្តាល​អោយ​មានការ​របកស្បែក​រួម​មានៈ
 
-​ជំងឺ​Athlete’s foot
-​ជំងឺ​ស្បែក​Atopic dermatitis (eczema)
-​ការ​រលាក​ស្បែក​ដែល​ប៉ះពាល់​នឹង​អ្វីមួយ (Contact dermatitis)
-​ជំងឺ​ស្បែក​Seborrheic dermatitis
-​ផលវិបាក​មក​ពី​ការ​ប្រើ​ថ្នាំ
-​ការ​រលាក​ដោយ​ពន្លឺព្រះអាទិត្យ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com