ជាតិ
សង្គមជាតិ
ក្រសួងសង្គមកិច្ច និងអង្គការចំនួន២៣ ​ចុះហត្ថលេខាលើកម្មវិធីជួយ​កុមារក្រីក្រ ដែលមានទឹកប្រាក់​ជាង៩,៧លានដុល្លារ ​
04, May 2023 , 8:59 am        
រូបភាព
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងតំណាងអង្គការមិនមែនរដ្ឋាភិបាលមួយដែលបានចុះហត្ថលេខាលើគម្រោងកម្មវិធី ដែលមានសុពលភាព៣ឆ្នាំនេះ។ រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គមកិច្ច
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងតំណាងអង្គការមិនមែនរដ្ឋាភិបាលមួយដែលបានចុះហត្ថលេខាលើគម្រោងកម្មវិធី ដែលមានសុពលភាព៣ឆ្នាំនេះ។ រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គមកិច្ច
​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង​អង្គការមិនមែនរដ្ឋាភិបាល និងសមាគម ចំនួន ២៣ ​បានចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោងកម្មវិធី ដែលមានបំណងជួយដល់កុមារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។ លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានបញ្ជាក់ក្នុងពិធីហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី២ ឧសភាថា គម្រោងកម្មវិធីនេះ មានទំហំទឹកប្រាក់ប្រមាណ៩ ៧៥១ ១៨៩ ដុល្លារ ដែលនឹងត្រូវអនុវត្តរយៈពេល៣ឆ្នាំ។

យោងតាមការចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានសេវាសង្គមកិច្ច ​អង្គការសមាគមទាំង ២៣នោះរួមមាន៖ ​អង្គការសង្រោះ និងអភិវឌ្ឍន៍កុមារកំព្រាស្រ្ដីមេម៉ាយ។ អង្គការសាកលវិទ្យាល័យអន្ដរជាតិសម្រាប់ប្រជាជាតិ។  អង្គការថែរក្សា និងអប់រំមនុស្សសំរាប់កម្ពុជា។ អង្គការ OPERATION HOPE FOUNDATION។ សមាគមជំរុំកុមារដែលម៉ុនកម្ពុជា។

សមាគមមូលនិធិហ្សានីញេ ហូលីបេប៊ី។  អង្គការសេវាសង្គមកិច្ចកម្ពុជា។អង្គការJoy Fountain Foundation។ សមាគមជឺទ័រហ៊ួយតាវនៅកម្ពុជា។ អង្គការជម្រកជនគ្មានទីពឹង។ អង្គការខេខេអ៊ីវីកម្ពុជា។ ​អង្គការកុមារឥតព្រំដែនកម្ពុជា។ អង្គការហូលថ៏អន្ដរជាតិ​។ អង្គការជីវិតនៅកម្ពុជា។ អង្គការមូលនិធិនៃក្ដីសង្ឃឹម។ អង្គការម្លប់ឫស្សី។ អង្គការត្រង់ហ្វ៊មអេស្សា។

អង្គការ ស៊ី ប៊ី អិន កម្ពុជា។ អង្គការមូលនិធិអេ២១។ អង្គការមូលនិធិហាការអន្តរជាតិ។ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ។ អង្គការពន្លកថ្មី និងអង្គការសង្រ្គោះ និងថែទាំអន្តរជាតិស៊ីធីភញ។
 
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ។ រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គមកិច្ច
 
សម្រាប់លោក តូច ចាន់នី ​ការចូលរួមសហការរបស់អង្គការដៃគូ សមាគម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។ អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក៏បានស្នើឲ្យក្រុមការងារក្រសួង មន្ទីរ និងអ្នកពាក់ព័ន្ធផ្តល់ការសហការដល់អង្គការ និងសមាគមដែលជាហត្ថលេខីនេះ ដើម្បីអនុវត្តការងារដោយរលូន និងចូលរួមចំណែកជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅល្អប្រសើរ​មួយកម្រិតទៀត៕
 
រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គម​ អតីតយុទ្ធជន និងយុវនីតិសម្បទា

Tag:
 កុមារក្រីក្រ
  ជនងាយរងគ្រោះ
  សង្គមកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com