ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ថាច់ សេដ្ឋា បន្តបរាជ័យនៅតុលាការកំពូល
04, May 2023 , 10:07 am        
រូបភាព
លោក ថាច់ សេដ្ឋា និយាយក្នុងវេទិកាគណបក្សភ្លើងទៀនកាលពីកន្លងមក។ រូបពីគណបក្សភ្លើងទៀន
លោក ថាច់ សេដ្ឋា និយាយក្នុងវេទិកាគណបក្សភ្លើងទៀនកាលពីកន្លងមក។ រូបពីគណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ 

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ទទួលបានចម្លើយអវិជ្ជមានពីតុលាការកំពូល ដោយតុលាការកំពូល មិនយល់ព្រមឲ្យលោកឈ្នះការតវ៉ាឡើយ។ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ តុលាការកំពូល ចេញសាលដីកាកំណត់ឲ្យលោកជាប់ឃុំដដែល។



លោក សឺន ជុំជួន មេធាវីម្នាក់របស់លោក ថាច់ សេដ្ឋា លើកឡើងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃ៥ឧសភា ថា ហេតុផលរបស់តុលាការកំពូល គឺតុលាការកំពូល តម្កល់ការសម្រេចរបស់តុលាការភ្នំពេញ និងសាលាឧទ្ធរណ៍ ទុកជាបានការ។ 
 
លោកមេធាវី បន្តថា ក្រោយតុលាការកំពូលសម្រេចដូចតុលាការភ្នំពេញ និងសាលាឧទ្ធរណ៍ដែរនោះ ក្រុមមេធាវី មានតែត្រូវរង់ចាំការជំនុំជម្រះ ដែលកំណត់ថាលោក ថាច់ សេដ្ឋា មានទោសឬគ្មានទោស។ លោក ពន្យល់ថា ក្នុងបទមជ្ឈិម ជនត្រូវចោទ មិនអាចជាប់ឃុំលើសពី៤ខែឡើយ ដូច្នេះ សំណុំរឿងរបស់លោក ថាច់ សេដ្ឋា ដែលជាប់ចោទក្នុងបទមជ្ឈិម និងត្រូវជាប់ឃុំជិត៤ខែមកហើយនោះ ប្រហែលជាជិតត្រូវបញ្ជូនទៅជំនុំជម្រះហើយ។ 
 
លោក ថាច់ សេដ្ឋា ត្រូវបានចោទពីបទចេញសែកស្អុយ ហើយត្រូវចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០២៣។ នៅចុងខែមេសា ឆ្នាំ២០២៣ ស្រាប់តែតុលាការ ចោទលោកបន្ថែម១បទល្មើសទៀត គឺបទញុះញង់បង្កឲ្យមានវឹកវរដល់សន្តិសុខសង្គម។ លោក រងបទចោទចុងក្រោយនេះ ដោយសារការថ្លែងសុន្ទរកថានៅប្រទេសជប៉ុនកាលពីចុងឆ្នាំ២០២២។ 
 
ក្រុមមេធាវី តវ៉ាតាំងពីតុលាការភ្នំពេញ សាលាឧទ្ធរណ៍ និងរហូតដល់តុលាការកំពូល ដើម្បីសុំឲ្យលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំ តែសុទ្ធតែបរាជ័យ៕  
 
 

Tag:
 ថាច់ សេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com