កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម! កម្ពុជាឈ្នះ​មេដាយមាស​២ហើយពីគុនល្បុក្កតោ
04, May 2023 , 5:05 pm        
រូបភាព
 កីឡាករគុនល្បុក្កតោ ពន្លឺ ពេជ្រមរកត និងកីឡាការិនី ម៉ៅ លក្ខិណា ដណ្តើមបាន​មេដាយមាស​ម្នាក់១ពីព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី​៣២ ដែលរៀបចំនៅមជ្ឈមណ្ឌលជ្រោយ​ចង្វា នា​ល្ងាចថ្ងៃទី​៤ ខែ​ឧសភា នេះ។

កីឡាករ ពន្លឺ ពេជ្រមរកត ទទួលបាន៨ពិន្ទុ លើវិញ្ញាសាសម្តែងទ្វាមេគុនព្រលឹងល្បុក្កតោ ដោយនាំមុខ កីឡាករឥណ្ឌូណេស៊ី Alfadhila Ramadhan បានមេដាយប្រាក់ (៧,៦៧ពិន្ទុ), កីឡាការមីយ៉ាន់ម៉ា Hlaing Chit Oo (៧,២៣ពិន្ទុ)។ រីឯកីឡាការិនី ម៉ៅ លក្ខិណា បានពិន្ទុ ៨,៧៥ លើសគេ​លើវិញ្ញាសាទ្វាមេគុនព្រលឹងផ្នែកនារី។

(សារព័ត៌មានថ្មីៗ នឹងផ្តល់ព័ត៌មាន​ជាបន្តបន្ទាប់ទៀត)


© រក្សាសិទ្ធិដោយ thmeythmey.com