កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរសាទរ! កីឡាការិនីអាគ័តត្លុងកម្ពុជា ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ឈ្នះមេដាយមាស
06, May 2023 , 7:00 am        
រូបភាព
កែប៖ កីឡាការិនីកូនកាត់ ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាសជូនម្ចាស់ផ្ទះកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាគ័តត្លុង នៃប្រភេទកីឡាទ្រីយ៉ាត្លុង ក្នុងកីឡាស៊ីហ្គេមដែលរៀបចំនៅខេត្តកែប នាព្រឹកថ្ងៃទី៦ ខែឧសភា នេះ។ មរកតនាំមុខកីឡាការិនី៩រូបទៀត។

ក្នុងវិញ្ញាសា Women's Aquathlon Sprint Distance នេះ កីឡាការិនីថៃ Aisika Kaewyongkod បានមេដាយប្រាក់ និងកីឡាការិនីឥណ្ឌូណេស៊ី Martina Ayu Pratiwi បានមេដាយសំរឹទ្ធ៕


រាយការណ៍ដោយ ជា យូគៀង និងឡាយ ឡុង

 

© រក្សាសិទ្ធិដោយ thmeythmey.com