កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អស្ចារ្យ! សូហ្វតេន្នីសកម្ពុជា បានមេដាយមាស និងប្រាក់ ក្រោយប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រវាយគូចម្រុះ
06, May 2023 , 12:48 pm        
រូបភាព
កីឡាការិនី ឃុន ចន្ទរ៉ូសិកា និងកីឡាករ សំ ចាន់កាប៊ី ទទួលបានមេដាយមាស ក្រោយយកឈ្នះមិត្តរួមជាតិខ្លួន គឺកីឡាការិនី ហូ ស្រីណុច និងកីឡាករ សាយ សុចិត្រា នៅវគ្គផ្តាច់ព្រ័ត្រ
កីឡាការិនី ឃុន ចន្ទរ៉ូសិកា និងកីឡាករ សំ ចាន់កាប៊ី ទទួលបានមេដាយមាស ក្រោយយកឈ្នះមិត្តរួមជាតិខ្លួន គឺកីឡាការិនី ហូ ស្រីណុច និងកីឡាករ សាយ សុចិត្រា នៅវគ្គផ្តាច់ព្រ័ត្រ
ជាប្រវត្តិដ៏អស្ចារ្យសម្រាប់កីឡាសូហ្វតេន្នីសកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ ដោយក្រុមជម្រើសជាតិបានឡើងប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រក្នុងការដណ្តើមមេដាយមាស ដែលរៀបចំនៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៦ ខែឧសភា។

 
កីឡាការិនី ឃុន ចន្ទរ៉ូសិកា និងកីឡាករ សំ ចាន់កាប៊ី ទទួលបានមេដាយមាស ក្រោយយកឈ្នះមិត្តរួមជាតិខ្លួន គឺកីឡាការិនី ហូ ស្រីណុច និងកីឡាករ សាយ សុចិត្រា នៅវគ្គផ្តាច់ព្រ័ត្រ។
 
នៅការប្រកួតវគ្គជម្រុះ ចន្ទរ៉ូសិកា និង ចាន់កាប៊ី ឈ្នះក្រុមឡាវ Anandone Khamphoumy និង Pankeo Teso ក្នុងលទ្ធផល ៥-៣, ឈ្នះក្រុមទីម័រខាងកើត Albertina Castro Doutel de Sousa និង Aniceto Cardoso Alves ក្នុងលទ្ធផល ៥-០, ឈ្នះស្រីណុច និងសុចិត្រា ក្នុងលទ្ធផល ៥-២។
 
រីឯស្រីណុច និងសុចិត្រា បានយកឈ្នះក្រុមឡាវ ៥-១, ឈ្នះក្រុមទីម័រខាងកើត មុននឹងចាញ់មិត្តរួមជាតិរបស់ខ្លួនដដែលនៅវគ្គផ្តាច់ព្រ័ត្រ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com