កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរសាទរ! កីឡាអេឡិចត្រូនិកកម្ពុជា សៅ រិទ្ធចេស្តា និង ស្រ៊ន ចាន់ធឿន ឈ្នះមេដាយមាស និងប្រាក់
06, May 2023 , 1:37 pm        
រូបភាព
(ឆ្វេង) កីឡាករអេឡិចត្រូនិក សៅ រិទ្ធចេស្តា ឈ្នះមេដាយមាស និងកីឡាករ ស្រ៊ន ចាន់ធឿន បានមេដាយប្រាក់ លើវិញ្ញាសា Attack Online 2-Individual នាថ្ងៃទី៦ ឧសភា ២០២៣។
(ឆ្វេង) កីឡាករអេឡិចត្រូនិក សៅ រិទ្ធចេស្តា ឈ្នះមេដាយមាស និងកីឡាករ ស្រ៊ន ចាន់ធឿន បានមេដាយប្រាក់ លើវិញ្ញាសា Attack Online 2-Individual នាថ្ងៃទី៦ ឧសភា ២០២៣។
ដោយ៖ ធៀន ភារិន្ទ និង សេង ភារម្យ 
 
កីឡាអេឡិចត្រូនិកកម្ពុជាទទួលបានមេដាយមាស និងប្រាក់ ខណៈថៃទទួលសំរឹទ្ធលើវិញ្ញាសា Attack Online 2-Individual នៃកីឡាអេឡិចត្រូនិច នៅថ្ងៃទី៦ ខែឧសភា។ កីឡាករ សៅ រិទ្ធចេស្ដា (AhMab) សម្រេចបានមេដាយមាស ខណៈកីឡាករ ស្រ៊ន ចាន់ធឿន (KBem) សម្រេចបានមេដាយប្រាក់ជូនកម្ពុជា។



កីឡាអេឡិចត្រូនិកកម្ពុជា ទទួលបានមេដាយមាស និងប្រាក់ដំបូងជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលរៀបចំនៅសណ្ឋាគារណាហ្គាវើល២ នាថ្ងៃទី៦ ខែឧសភា នេះ។
 
នាជំនួបវគ្គចុងក្រោយនៃវិញ្ញាសា Attack Online 2-Individual នេះ សៅ រិទ្ធចេស្តា ទទួលបានជ័យជម្នះលើ ស្រ៊ន ចាន់ធឿន ដែលមិត្តរួមជាតិ។ រិទ្ធចេស្តា បានមេដាយមាស, ចាន់ធឿន បានមេដាយប្រាក់ រីឯម្នាក់ទៀតជាកីឡាករថៃ ទទួលបានមេដាយសំរឹទ្ធ៕

Tag:
 (អេឡិចត្រូនិក
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com