អត្ថបទពាណិជ្ជកម្ម
លោក ប៊ុន សុខមេនា និងលោកស្រី លឹម លក្ម្សី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា
06, May 2023 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
លោកឧកញ៉ា ប៊ុន សុខមេនា និងលោកជំទាវ លឹម លក្ម្សី បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។
 
លោកជំទាវ លឹម លក្ម្សី និងលោកឧកញ៉ា ប៊ុន សុខមេនា តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។


 
សប្បុរសជនផ្សេងទៀត ក៏អាចចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា   ដើម្បីឱ្យសមាគមជាតិមួយនេះ បន្តសកម្មភាពមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត៕
 


(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com