កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អគ្គលេខាធិការកីឡាវ៉ូស៊ូកម្ពុជា មើលឃើញថា អត្តពលិកវ៉ូស៊ូ មានកម្រិតខ្ពស់ជាងមុន
13, May 2023 , 10:29 am        
រូបភាព
លោក ម៉ៅ ចាន់ថាវុធ អគ្គលេខាធិការកីឡាវ៉ូស៊ូកម្ពុជា មើលឃើញថា បច្ចុប្បន្ន វ៉ូស៊ូកម្ពុជា មិនស្ថិតក្នុងកម្រិតទាប ដូចមុនឡើយ។ ការអះអាងដូច្នេះ ក្រោយវ៉ូស៊ូ បញ្ចប់ទៅដោយទទួលបាន មេដាយមាស១ ប្រាក់៣  និងសំរឹទ្ធ៣ ដែលជាសមិទ្ធផល ល្អសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។



បើតាមលោក ម៉ៅ ចាន់ថាវុធ អត្តពលិកវ៉ូស៊ូ មានការវិវឌ្ឍទាំងបច្ចេកទេសក្នុងការហ្វឹកហាត់ និងការប្រកួត រហូតសម្រេចបានមេដាយច្រើនជាងពេលមុនៗ។ «ខ្ញុំពិនិត្យមើលការប្រកួត៣ថ្ងៃពេញ ឃើញថា ទាំងប្រទេសគេ ទាំងប្រទេសយើង ដែលបានចូលរួមប្រកួតមានការរីកចម្រើន។ ប៉ុន្តែដោយឡែកកីឡាករ កីឡាការិនីយើង ផ្នែកកីឡាវ៉ូស៊ូនេះ គឺសន្ទុះនៃការរីកចម្រើនកើនឡើង គួរឱ្យកត់សម្គាល់ជាងឆ្នាំមុនៗ»។ នេះបើតាមអគ្គលេខាធិការកីឡាវ៉ូស៊ូកម្ពុជា។
 

Tag:
 វ៉ូស៊ូ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com