កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនី ស្រួង ភាវី បាត់បង់ឱកាសដណ្ដើមមេដាយមាស ក្រោយចាញ់វៀតណាម លើវិញ្ញាសាការ៉ុម១បាំង
13, May 2023 , 11:09 am        
រូបភាព
កីឡាការិនី ស្រួង ភាវី បានបាត់បង់ឱកាសដណ្ដើមមេដាយមាស ក្រោយចាញ់កីឡាការិនីវៀតណាម Kien Tuong Phung នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាប៊ីយ៉ាការ៉ុម១បាំង នៅថ្ងៃទី១៣ ឧសភា នៅអ៊ីអនម៉ល២ សែនសុខ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។



ការប្រកួតនេះ កីឡាការិនីវៀតណាម Kien Tuong Phung ធ្វើបានល្អមែនទែន ដោយបាននាំមុនកីឡាការិនីកម្ពុជា ស្រួង ភាវី ជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យ។ ក្នុងការសម្រេចយកពិន្ទុនេះ កីឡាការិនីវៀតណាម អាចបញ្ជាប៊ីយ៉ាយកពិន្ទុម្ដង ៥ ទៅ៦ ពិន្ទុ ក្នុងមួយឈើ។ ចំណែកកីឡាការិនីកម្ពុជា ភាវី វិញ អាចរកបានតែ២ទៅ៣ពិន្ទុប៉ុណ្ណោះ ក្នុងមួយឈើ។ កីឡាការិនីវៀតណាម ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស នៅម៉ោង៦ល្ងាចនេះ។ ចំណែកកីឡាការិនី ស្រួង ភាវី បានមេដាយសំរឹទ្ធ ក្រោយចាញ់វៀតណាមនេះ។

កាលពីថ្ងៃទី៨ ឧសភា ២០២៣ កីឡាការិនី Kien Tuong Phung បានចាញ់ក្រោមថ្វីដៃកីឡាការិនី ស្រួង ភាវី នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើប្រភេទវិញ្ញាសាប៊ីយ៉ាការ៉ុម៣បាំង ។ ដ្បិតចាញ់ការប្រកួតការ៉ុម១បាំងនេះក្តី តែ ស្រួង ភាវី បានសម្រេចមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម៣បាំង ជូនកម្ពុជាដែរ។

Tag:
 ស្រួង ភាវី
  ប៊ីយ៉ា
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com