កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ប៉េតង់បុរសកម្ពុជា ឡើងទៅដណ្ដើមមេដាយមាស ក្រោយឈ្នះវៀតណាម ខណៈក្រុមនារីកម្ពុជា បានមេដាយសំរឹទ្ធ
13, May 2023 , 11:55 am        
រូបភាព
ក្រុមកីឡាករប៉េតង់បុរសកម្ពុជា ឡើងទៅដណ្ដើមេដាយមាស ក្រោយយកឈ្នះលើក្រុមបុរសវៀតណាម លើវិញ្ញាសា បុរស ៣នាក់ ទល់ ៣នាក់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៣ ឧសភា នាពហុកីឡដ្ឋានជាតិអូឡាំពិក។


 
កីឡាករកម្ពុជា ហេង ថង , តិប នរ៉ា , កុយ សុភ័ក្រ្តា និង បន ស៊ីដែត បានយកឈ្នះវៀតណាម ដោយលទ្ធផលប្រកៀកប្រកិតគ្នា ១៣-១០ ។ មុនសម្រេចបានលទ្ធផលនេះ ក្រុមវៀតណាម បាននាំមុខកម្ពុជាជាបន្តបន្ទាប់ ដោយលទ្ធផល១០-៨ ។ ប៉ុន្តែក្រោយមក កីឡាករកម្ពុជា វាយបកវិញ យកឈ្នះផ្ទួនៗ ដោយលទ្ធផល១៣-១០ វិញ។ ក្រុមកីឡាករកម្ពុជា ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រជួបជាមួយក្រុមថៃ។

ដោយឡែកកីឡាការីនី អ៊ុក ស្រីមុំ ,ស្រ៊ាន សុរ៉ាឃីម , ដួង ឌីណា និង ឃួន យ៉ារី បានត្រឹមមេដាយសំរឹទ្ធ ក្រោយចាញ់ក្រុមឡាវ ដោយលទ្ធផល១៣-៦ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ វិញ្ញាសា នារី ៣នាក់ ទល់ ៣នាក់ នាព្រឹកថ្ងៃទី១៣ ឧសភា។

Tag:
 ប៉េតង់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com