កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វិញ្ញាសាប្រណាំងកង់នារីចម្ងាយ១០០គីឡូម៉ែត្រ វៀតណាមបានមេដាយមាស
13, May 2023 , 2:02 pm        
រូបភាព
សៀមរាប៖ កីឡាការិនីប្រទេសវៀតណាម បានដណ្ដើមបានមេដាយមាស លើវិញ្ញាសាប្រណាំងកង់គួក ចម្ងាយផ្លូវ១០០គីឡូម៉ែត្រ ដែលរៀបចំនៅបរិវេណតំបន់អង្គរ។

 
ដោយចាប់ផ្តើមចេញដំណើរប្រណាំងនៅវេលាម៉ោង៩ព្រឹក លើចម្ងាយផ្លូវ១០០គីឡូម៉ែត្រ គឺ៤ជុំនៅផ្លូវវង់ធំនៃរមណីយដ្ឋានអង្គរ កីឡាការិនីវៀតណាមបានមកដល់គោលដៅមុនគេ បន្ទាប់ពីចំណាយពេល៣ម៉ោងក្នុងការប្រកួត។ តាមពីក្រោយកីឡាការិនីវៀតណាម កីឡាការិនីថៃ បានទទួលមេដាយប្រាក់ ចំណែកម៉ាឡេស៊ី បានមេដាយសំរឹទ្ធ។


 
វិញ្ញាសាប្រណាំងកង់គួកនេះ មានអត្តពលិកចូលរួម ៣០រូប ពី៨ប្រទេស ដោយអវត្តមានព្រុយណេ មីយ៉ាន់ម៉ា និងលីម័រខាងកើត។ កម្ពុជាមានអត្តពលិកចូលរួម២រូប។
 
គួរបញ្ជាក់ថា កីឡាទាំង៤វិញ្ញាសានៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលរៀបចំនៅខេត្តសៀមរាប បានបញ្ចប់ហើយនៅថ្ងៃទី១៣ ឧសភានេះ ក្រោយចាប់ផ្តើមពីថ្ងៃទី៦ ឧសភាមក។ វិញ្ញាសាទាំងនោះ រួមមាន កីឡាកង់ភ្នំ កង់គួកបុរស-នារី រត់ម៉ារ៉ាតុន និងកីឡាដើរប្រណាំង៕
 


© រក្សាសិទ្ធិដោយ thmeythmey.com