កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉េតង់កម្ពុជាបញ្ចប់ស៊ីហ្គេម​ដោយគ្មានមាស ក្រោយក្រុម​បុរស៣ទល់៣បន្ត​បាន​មេដាយ​ប្រាក់
13, May 2023 , 3:48 pm        
រូបភាព
ក្រុម​កីឡាប៉េតង់កម្ពុជា រងការខកចិត្តទាំង​៦លើក​នៅវគ្គផ្តាច់ព្រ័ត្រ ក្នុង​ការប្រកួតស៊ីហ្គេមលើកទី៣២នៅលើទឹកដីខ្លួនឯងដោយ​បន្ត​ទទួល​បាន​មេដាយ​ប្រាក់​លើវិញ្ញាសបុរស៣ទល់៣។ ពួកគេបានចាញ់​ក្រុមថៃ ១៣-២ នៅវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ នារសៀលថ្ងៃទី១៣ ខែឧសភា នេះ។
 
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជាដែលមានកីឡាករ ហេង ថង, តិប នរ៉ា, កុយ សុភ័ក្ដ្រា និង បន ស៊ីដែត បានយកឈ្នះវៀតណាម ១៣-១០ ឡើងវគ្គផ្ដាច់ព្រ័ត្រ ខណៈថៃយកឈ្នះឡាវ ១៣-០។ វៀតណាម និងឡាវ បានមេដាយសំរឹទ្ធស្ទួន។
 
ក្នុងការប្រកួតទាំង១១វិញ្ញាសា កម្ពុជាចូលក្នុងតំបន់មេដាយ១០វិញ្ញាសា ដោយលើកលែងតែវិញ្ញាសាវាយទោលនារីបុរស ដែលធ្លាក់ជម្រុះ។ ឱកាសមេដាយមាសទាំង៦លើកត្រូវបានរេរាំងដោយឡាវ៣លើក និងថៃ៣លើក។ រីឯ៤វិញ្ញាសាទៀត កម្ពុជាបានមេដាយសំរឹទ្ធ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com