ជាតិ
អតីតប្រធានអង្គការតម្លាភាព លោក ព្រាប កុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
13, May 2023 , 4:07 pm        
រូបភាព
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានតែងតាំងលោក ព្រាប កុល ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យតែងតាំងរបស់ព្រះមហាក្សត្រ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ ។
គួរបញ្ជាក់ថា លោក ព្រាប កុល គឺជាអតីតនាយកប្រតិបត្តិអង្គការតម្លាភាព។ លោក បានបញ្ចប់អាណត្តិជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជាត្រឹមថ្ងៃទី១២មេសា ឆ្នាំ២០២០។


Tag:
 ព្រាប កុល
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com