ជាតិ
អន្តរជាតិ
សិង្ហបុរីកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតក្នុងពេល៤ទស្សវត្សរ៍
14, May 2023 , 5:44 pm        
រូបភាព
សិង្ហបុរី បានកត់ត្រាសីតុណ្ហភាពក្ដៅបំផុតក្នុងពេល៤០ឆ្នាំកាលពីថ្ងៃទី១៣ ខែឧសភា ដោយសីតុណ្ហភាពកើនដល់៣៧អង្សា។

 
សីតុណ្ហភាព៣៧អង្សា ត្រូវបានកត់ត្រានៅតំបន់ Ang Mo Kio ភាគកណ្ដាលប្រទេស។ សិង្ហបុរីកត់ត្រាសីតុណ្ហភាពខ្ពស់បែបនេះចុងក្រោយកាលពីឆ្នាំ១៩៨៣ នៅតំបន់ Tengah ។ នេះបើតាមទីភ្នាក់ងារបរិស្ថានសិង្ហបុរី។
 
បុរីរដ្ឋមួយនេះ ធ្លាប់មានសីតុណ្ហភាពខ្ពស់បំផុតកាលពីឆ្នាំ២០២២ ដោយកាលណោះមាន៣៦,៧អង្សា។ បើតាមទីភ្នាក់ងារដដែល សិង្ហបុរីមានស្ថានភាពក្ដៅសើមនៅចុងសប្ដាហ៍នេះដដែល។
 
សិង្ហបុរីចាប់ផ្ដើមកត់ត្រាកម្រិតសីតុណ្ហភាពចាប់ពីឆ្នាំ១៩២៩មក៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com