កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក កែវ រ៉េមី ជំរុញឱ្យអត្តពលិក ឈុន ប៊ុនថន បន្តប្រឹងប្រែង​​ឱ្យដល់កម្រិត​ប្រកួត​អូឡាំពិក
17, May 2023 , 9:59 am        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានកោតសរសើរចំពោះជ័យជម្នះ របស់កីឡាករអត្តពលកម្ម​ ឈុន ប៊ុនថន ដែល​បានឈ្នះមេដាយមាសស៊ីហ្គេម លើវិញ្ញា​សា​រត់ចម្ងាយ៨០០ម៉ែត្រ។

 
ទន្ទឹមនឹងការស្ញប់ស្ញែង លោក កែវ រ៉េមី និងសមាជិកគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ប្រ​មូល​ថវិកាឧបត្ថម្ភដល់ ម្ចាស់មេដាយមាសរូបនេះ ដើម្បីជាការលើកទឹកចិត្ត ឱ្យខិតខំ​ហ្វឹក​ហាត់បន្ថែមទៀត។ ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ចង់ឃើញម្ចាស់​មេដាយមាសផ្នែកអត្តពលកម្មដំបូងគេរបស់កម្ពុជារូបនេះ មានសមត្ថភាពទៅប្រកួត​ប្រជែង​យក​មេដាយនៅព្រឹត្តិការណ៍អូឡាំពិកថែមទៀត។ 
 


លោក កែម រ៉េមី បន្ថែមដូច្នេះថា៖ «ត្រូវតែបន្តខំយកកិត្តិយស ហើយទៅជាបិតារត់ទៅមើល! សម្រាប់គ្រប់ជំនាន់។ ឱ្យក្មេងជំនាន់ទៀត គេគោរពយើង។ កាលណានិយាយពីរឿងកីឡារត់(អត្តពលកម្ម) គេនឹកឃើញដល់យើងតែម្តង នឹកឃើញដល់ ឈុន ប៊ុនថន។ គេនឹកឃើញដល់ប្រធាន(សហព័ន្ធ) ដួង មាសចំរើន ​»៕ 
 




© រក្សាសិទ្ធិដោយ thmeythmey.com