ជាតិ
សម្ដេច ស ខេង ជាសះស្បើយពីជំងឺកូវីដ-១៩
17, May 2023 , 10:29 am        
រូបភាព
ដោយ:
សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយអនុវត្តតាមវិធានសុខាភិបាល និងដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល ៥ថ្ងៃ។

 
សម្ដេច ស ខេង សរសេរនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ ខែឧសភានេះថា ៖«ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណៈឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការដល់់វេជ្ជបណ្ឌិត ដែលបានណែនាំ និងព្យាបាលខ្ញុំ និងអរគុណចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុកដាក់ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ»។
 
សូមរំលឹកថា សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីសម្ដេចមានអការៈសុខភាពខុសប្លែកពីធម្មតា។ សម្ដេច ក៏បានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com