កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាចំបាប់បំបែកកំណត់ត្រា ឈ្នះមេដាយ២០គ្រឿង
17, May 2023 , 4:19 pm        
រូបភាព
ការប្រកួតកីឡាចំបាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
ការប្រកួតកីឡាចំបាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
ដោយ:
កីឡាចំបាប់កម្ពុជា បានបំបែកកំណត់ត្រាស៊ីហ្គេមលើកដំបូងនៅកម្ពុជា ដោយប្រជែងបានមេដាយ ចំនួន២០។ ក្នុងនោះមេដាយមាស៥ ប្រាក់៤ និងសំរឹទ្ធ១១ ។ នេះបើធៀបទៅនឹងមេដាយ ដែលទទួលបានពីព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក។

 
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា មើលឃើញពីភាពរីកចម្រើន នៃការខិតខំប្រឹងប្រែងរបស់អត្តពលិកកីឡាចំបាប់ ដែលអាចដណ្តើមបានមេដាយដ៏ច្រើន ដែលបំបែកកំណត់ត្រាចាស់។
 

លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។
 
លោក ខេស៊ី បាណេត និយាយថា៖«សម្រាប់កីឡាចំបាប់កម្ពុជាយើងបានបំបែកកំណត់ត្រាឆ្នាំ២០១០ ហើយដែលកាលនោះយើងឈ្នះមេដាយ១០ ។ តែនេះស៊ីហ្គេមនៅផ្ទះរបស់យើង គឺឈ្នះមេដាយរហូតដល់ទៅ២០ នេះជាកំណត់ត្រាថ្មីមួយរបស់យើង»។
 
បន្ថែមពីនេះ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាលោក ខេស៊ី បាណេត ក៏ត្រូវបានបោះឆ្នោតឱ្យជាប់ជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍មួយអាណត្តិទៀត​ គឺ ឆ្នាំ២០២៣-២០២៥ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
 
គួបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា បានចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 កីឡាចំបាប់
 ខេស៊ី បាណេត
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com