ជាតិ
រយៈពេល៥ឆ្នាំ USAIDបានផ្ដល់ជំនួយដល់សហគមន៍៤៧ ដើម្បីដោះស្រាយបញ្ហបម្រែបម្រួលអាកាសធាតុនៅកម្ពុជា
28, May 2023 , 9:59 pm        
រូបភាព
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានប្រារព្ធពិធីបិទគម្រោងUSAID ព្រៃឡង់បៃតង ដែលមានរយៈពេល៥ឆ្នាំ។ ក្នុងរយៈពេល៥ឆ្នាំនេះ គម្រោងUSAID ព្រៃឡង់បៃតងបានផ្ដល់ជំនួយដល់សហគមន៍ ចំនួន៤៧ ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍសហគមន៍។
 
រយៈពេល៥ឆ្នាំ គម្រោង USAID ព្រៃឡង់បៃតង បានជួយដល់សហគមន៍ឱ្យទទួលបានសមិទ្ធផលជាច្រើនដូចជា អេកូទេសចរណ៍ ការគាំទ្រដល់សហគមន៍មូលដ្ឋាន ខ្សែច្រវ៉ាក់ផលិតផលមេត្រីភាពបរិស្ថាន គម្រោងហិរញ្ញប្បទានបៃតង និងការអភិរក្សជីវៈចម្រុះជាដើម។ 
 
លោកស្រី Kerry Pelzman នាយិកាសកម្មរបស់ USAID មានប្រសាសន៍ថា «គម្រោងUSAID ព្រៃឡង់បៃតង បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ USAID ក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងការអភិរក្ស។ លោកស្រីរំពឹងថា នឹងរកបានប្រាក់ប្រមាណ៥០លានដុល្លារអាម៉េរិកសម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជាប្រយោជន៍ដល់សហគមន៍មូលដ្ឋានក្នុងរយៈពេល១០ឆ្នាំខាងមុខ។
 
គួរបញ្ជាក់ថា គម្រោង USAID ព្រៃឡង់បៃតង គឺជាសកម្មភាពរយៈពេលប្រាំឆ្នាំដែលលើកកម្ពស់ភាពធន់ ការអភិវឌ្ឍដែលមានកម្រិតបំភាយឧស្ម័នទាប និងការគ្រប់គ្រងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ (PLEL) ប្រកបដោយបរិយាបន្ន និងនិរន្ដរភាពតាមរយៈការផ្ដោតលើសហគមន៍ ការអភិរក្ស និងអភិបាលកិច្ចល្អ៕
 

Tag:
 USAID
  សមិទ្ធផលសរុបប្រាំឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com