ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធីបង្ការ ជំងឺដាច់សរសៃឈាមខួរក្បាល 
×![]()
អ្នកដែលមានសម្ពាធឈាមធម្មតា (តិចជាង ១២០ លើ ៨០) ប៉ុន្តែ ពួកគេនៅតែមានជីវិតពាក់កណ្តាលក្នុងការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលដូចអ្នកដែលមានជំងឺលើសសម្ពាធឈាមដែរ។ សម្ពាធឈាមឡើងខ្ពស់នឹងធ្វើអោយខូចខាតដល់សរសៃឈាមក្នុងរាងកាយ ព្រមទាំងងាយនឹងបង្កើតជាកំណកឈាមខ្លាំងណាស់។
ដូច្នេះ ដើម្បីកុំអោយកំណកឈាមដែលកើតនោះធ្វើអោយកើតជាជំងឺដាច់សរសៃឈាមខួរក្បាលបាន អ្នកគួរតែធ្វើដូចខាងក្រោមនេះ ៖
ហាត់ប្រាណជាទៀងទាត់
តាមការសិក្សាបានអោយដឹងថា ការហាត់ប្រាណកម្រិតមធ្យម និងខ្លាំងមានទំនាក់ទំនងនឹងការបន្ថយការប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល។ ការហាត់ប្រាណអាចជួយបន្ថយសម្ពាធឈាមតាមរយៈការធ្វើអោយបេះដូងធ្វើការខ្លាំងជាងមុន។ កាលណាបេះដូងមានថាមពលខ្លាំងជាងមុន វាក៏នឹងមិនសូវខំប្រឹងច្របាច់ឈាមខ្លាំងពេកដែរ ដូច្នេះ សម្ពាធឈាមនឹងថយចុះ។ ការធ្វើសកម្មភាពរាងកាយក៏អាចបន្ថយការប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម និងគ្រប់គ្រងកម្រិតជាតិកូឡេស្តេរ៉ូលក្នុងឈាមបានដែរ ដែលវាទាំងពីរនេះសុទ្ធតែធ្វើអោយកើតជំងឺដាច់សរសៃឈាមបានទាំងអស់។
ផឹកស្រាក្នុងកម្រិតមធ្យម
អ្នកជំនាញមិនបានបញ្ជាក់អោយច្បាស់ថា ហេតុអ្វីបានជាគ្រឿងស្រវឹងធ្វើអោយសម្ពាធឈាមឡើងខ្ពស់ និងបង្កើនការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលទេ ប៉ុន្តែ ការស្រាវជ្រាវបានអោយដឹងថា ការទទួលទានគ្រឿងស្រវឹងច្រើនជាងពីរដងក្នុងមួយថ្ងៃមានទំនាក់ទំនងនឹងការហូរឈាមក្នុងស្រទាប់ស្រោមខួរក្បាល ជាពិសេសការដាច់សរសៃឈាមខួរក្បាលដែលបណ្តាលមកពីការរហែកសរសៃឈាមនៅផ្ទៃខាងលើរបស់ខួរក្បាលតែម្តង ហើយជំងឺនេះច្រើនតែកើតមានលើស្ត្រីត្រៀមរាំងរដូវ។ អ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Tulane បានអោយដឹងថា វាមានរយៈពេលច្រើនខែមកហើយដែលការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបែប Ischemic កើនឡើងជាមួយនឹងការទទួលទានគ្រឿងស្រវឹងច្រើនៗ។
គ្រប់គ្រងទម្ងន់
ការឡើងទម្ងន់ ១០ គីឡូក្រាមបន្ថែមក្រោយពីអាយុ ១៨ ឆ្នាំសុទ្ធតែមានទំនាក់ទំនងនឹងការបង្កើនការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលទាំងអស់។
ញ៉ាំអាហារផ្តល់សុខភាព
របបអាហារដែលមានជាតិខ្លាញ់ និងកូឡេស្តេរ៉ូលខ្ពស់អាចធ្វើអោយឡើងចំនួនកូឡេស្តេរ៉ូលក្នុងឈាមកាន់តែខ្ពស់។ កូឡេស្តេរ៉ូលងាយនឹងស្អិតជាប់សរសៃឈាមអាក់ទែណាស់ ហើយឈាមក៏ងាយនឹងស្អិតជាប់កន្លែងដែលមានកូឡេស្តេរ៉ូលស្អិតនោះដែរ ដូច្នេះ វានឹងក្លាយទៅជាការប្រឈមដ៏ខ្ពស់នឹងការបង្កើតជាកំណកឈាម។ ការទទួលទានជាតិសូដ្យូមច្រើនអាចជាហេតុផលមួយធ្វើអោយសម្ពាធឈាមឡើងខ្ពស់ដែរ។ ការទទួលទានជាតិទឹក និងបន្លែប្រាំដងឡើងទៅក្នុងមួយថ្ងៃ ប្រហែលជាអាចបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបានច្រើន។
ឈប់ជក់បារី
ការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលនឹងថយចុះយ៉ាងខ្លាំងក្នុងរយៈពេល ២ ឆ្នាំក្រោយពីផ្តាច់បារីរួច។ តាមពិត ការសិក្សាបានអោយដឹងថា ស្ត្រីដែលជក់បារីមួយកញ្ចប់ក្នុងមួយថ្ងៃមានការប្រឈមមុខកាន់តែខ្លាំងនឹងជំងឺលើសសម្ពាធឈាម។ ក្រៅពីនេះ ជាតិនីកូទីន និងកាបូនម៉ូណូអុកស៊ីតនឹងទៅបំផ្លាញប្រព័ន្ធបេះដូងសរសៃឈាម ដែលជាហេតុនាំអោយកើតជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com