កីឡាជាតិ
ជាតិ
អបអរក្រុមបាល់បោះនារីកម្ពុជា ការពារតំណែងជើងឯក និងរកបានមេដាយមាសដំបូងជូនជាតិ
03, Jun 2023 , 11:39 am        
រូបភាព
ក្រុមបាល់បោះរទេះនារីកម្ពុជា បានការពារតំណែងមេដាយមាសបានសម្រេច ក្រោយយកឈ្នះថៃ ១១-៩ លើវិញ្ញាសា ៣ទល់៣នាក់ នាព្រឹកថ្ងៃទី៣ មិថុនា នាពហុកីឡដ្ឋានជាតិមរតកតេជោ ។

 
 
កីឡាការិនីបាល់បោះកម្ពុជា ដែលសម្រេចបានមេដាយមាសជូនជាតិ រួមមាន កីឡាការិនី អាន ស៊ីណែត, ស៊ឹម ដា , ឡាយ សាវរីយ៍ , ភឿង ភ័ស្ត និង សាន រដ្ឋា។
 
ដោយឡែកក្រុមបាល់បោះនារីឡាវ បានមេដាយសំរឹទ្ធ ក្រោយយកឈ្នះលើក្រុមហ្វីលីពីន ។

ចំណែកក្រុមបាល់ទះបុរសកម្ពុជា មិនទទួលបានមេដាយឡើយ ក្រោយចាញ់ក្រុមម៉ាឡេស៊ី លើវិញ្ញាសា៣ទល់នាក់ នាវគ្គដណ្ដើមមេដាយសំរឹទ្ធ។
 
កាលពីឆ្នាំ២០២២ ក្រុមនារីកម្ពុជា ដែលជាម្ចាស់ការពារតំណែងមេដាយមាស ក៏បានឈ្នះក្រុមថៃ លើប្រភេទកីឡាបាល់បោះលើរទេះវិញ្ញាសា៣ទល់៣ នាវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដែរ។

Tag:
 (កីឡាជាតិ
  ស៊ីហ្គេម
  អាស៊ានប៉ារ៉ាហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com