កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉ារ៉ាហ្គេម៖ កីឡាករហែលទឹក ខូយ កុយ ឈ្នះមេដាយប្រាក់មួយទៀត បន្ថែមលើមេដាយសំរឹទ្ធ
05, Jun 2023 , 11:06 am        
រូបភាព
កីឡាករហែលទឹក ខូយ កុយ រកបានមេដាយទី២របស់ខ្លួនពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយថ្ងៃទី៥ ខែមិថុនា នេះ គេបានឈ្នះមេដាយប្រាក់លើវិញ្ញាសាហែលកង្កែបចម្ងាយ៥០ម៉ែត្រ SB7 ពោលគឺមួយថ្ងៃក្រោយបានមេដាយសំរឹទ្ធលើវិញ្ញាសាហែលចម្ងាយ១០០ម៉ែត្រ។
 
សម្រាប់ការប្រកួតលើវិញ្ញាសាហែលកង្កែបចម្ងាយ៥០ម៉ែត្រ SB7 នេះ កីឡាករប៉ារ៉ាហ្គេម ខូយ កុយ ប្រើថិរវេលា ៤៤.០៩ ដោយជាប់លេខ២ បន្ទាប់ពីកីឡាករមីយ៉ាន់ម៉ា Min Htoo (៤២.៩១)។ កីឡាករឥណ្ឌូណេស៊ី Aris Wibawa បានមេដាយសំរឹទ្ធ (៤៤.៥០)៕


 

© រក្សាសិទ្ធិដោយ thmeythmey.com