ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ប្រធានគណបក្សសញ្ជាតិកម្ពុជា ធ្វើនយោបាយបែបអប់រំផ្លូវចិត្ត និងសេចក្តីសុខ ដល់ពលរដ្ឋ
06, Jun 2023 , 8:59 am        
រូបភាព
គណបក្សសញ្ជាតិកម្ពុជា ធ្វើនយោបាយបែបអប់រំផ្លូវចិត្ត និងសេចក្តីសុខ ដល់ពលរដ្ឋ ។នេះបើតាមលោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ។

 
ផ្ទុយពីគណបក្សដទៃទៀត ដែលប្រើប្រាស់គោលនយោបាយលើកកម្ពស់កសិកម្ម សេដ្ឋកិច្ច និងសុខាភិបាលជាដើមនោះ លោក សេង សុខេង បានជ្រើសរើសការធ្វើនយោបាយបែបអប់រំផ្លូវចិត្ត ដើម្បីបង្រួបបង្រួម និងផ្ដល់សេចក្តីសុខផ្លូវចិត្ត ដល់ពលរដ្ឋ។
 
បើតាមលោក សុខេង ការប្រើប្រាស់គោលការណ៍អប់រំបែបនេះ គឺវាក្ដោបរួមទាំងស្រុង ទៅលើការអភិវឌ្ឍ និងដោះស្រាយបញ្ហានានាក្នុងសង្គម។ ត្រង់ចំណុចនេះ លោក ពន្យល់ថា បើទោះជាលើកកម្ពស់ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងកសិកម្មជាដើមនោះ គឺត្រូវការភាពស្ងប់ស្ងាត់ផ្លូវចិត្ត និងអារម្មណ៍ក្នុងការរកដំណោះស្រាយ ។ ជាពិសេសបញ្ចៀសរាល់ជម្លោះនៅក្នុងសង្គម ហើយចូលរួមដោះស្រាយ និងអភិវឌ្ឍន៍ទាំងអស់គ្នា។
 
ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖

 
គណបក្សសញ្ជាតិកម្ពុជា បានចូលរួមការបោះឆ្នោត២អាណត្តិមកហើយ ចាប់តាំងពីឆ្នាំ២០១២មក។ ប៉ុន្តែមិនទាន់ទទួលបានអាសនក្នុងរដ្ឋសភានោះ។ សម្រាប់ការចូលរួមឈរឈ្មោះបោះឆ្នោត លើកទី៣នេះ ប្រធានគណបក្សសញ្ជាតិកម្ពុជា ជឿជាក់ថា គណបក្សខ្លួន នឹងទទួលបានលទ្ធផលផ្លែផ្កាជាអាណត្តិមុនៗ។ គណបក្សសញ្ជាតិកម្ពុជា សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ទូទាំងប្រទេស ដើម្បីដណ្ដើមកៅអីរដ្ឋសភា ដែលមាន១២៥អាសនៈ តែម្ដង។ 
 
សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
 
 

Tag:
 នយោបាយ
  សេង សុខេង
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com