ជាតិ
សេដ្ឋកិច្ច
កម្ពុជាបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមគម្រោងវិនិយោគប្រមាណ១,៣៥ប៊ីលានដុល្លារ
07, Jun 2023 , 8:39 am        
រូបភាព
សម្តេចនាយកករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមិថុនា នេះ ចូលរួមធ្វើជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមទាំងការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន។

 
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ និង ស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក។ 
 
គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។
 
បើតាមសម្តេច ហ៊ុន សែន ក្រោយការបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះ កម្ពុជានឹងចុះហត្ថលេខាលើការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សៀមរាប-ប៉ោយប៉ែត បន្ថែមទៀត៕

 

© រក្សាសិទ្ធិដោយ thmeythmey.com