កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាករបូស្យា ថោង យ៉ាសុភា សោកស្តាយមិនបានប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម
07, Jun 2023 , 8:59 pm        
រូបភាព
កីឡាករបូស្យា ថោង យ៉ាសុភា សោកស្តាយមិនបានប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ក្រោយខិតខំហ្វឹកហាត់អស់រយៈ៦ខែ។ មូលហេតុដែលលោក ថោង យ៉ាសុភា មិនបានប្រកួតតំណាងឱ្យជាតិនេះ ដោយសារមានចំណុចមិនសមស្របតាមលក្ខខណ្ឌ។



សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ អនុញ្ញាតឱ្យតែកីឡាករពិការភាព ឬមានបញ្ហាសរសៃនៃផ្នែកកាយសម្បទា អាចចូលរួមប៉ុណ្ណោះ។ ដូច្នេះលោក ថោង យ៉ាសុភា ដែលត្រូវបានពិនិត្យឃើញថា មានសរសៃល្អ ត្រូវបានដកសិទ្ធិពីការប្រកួត។ ការណ៍នេះ បានធ្វើឲ្យលោកសោកស្តាយយ៉ាងខ្លាំង ដ្បិតខំហ្វឹកហាត់ ដើម្បីយកមេដាយជូនជាតិ។ តែយ៉ាងណាក្តី លោកនៅតែមានវត្តនៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីលើកទឹកចិត្តមិត្តរួមក្រុម។
 
សូមទស្សនាវីដេអូខាងក្រោម៖
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  បូស្យា
© រក្សាសិទ្ធិដោយ thmeythmey.com