ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាបេក្ខជននាយករដ្ឋមន្ត្រី នៃបក្សហ៊្វុនស៊ិនប៉ិច
07, Jun 2023 , 10:19 pm        
រូបភាព
សមាជិកនិងអ្នកគាំទ្រ ថតសែលហ្វីជាមួយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច (អត់ពាក់មួក) ក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅលើដងផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។
សមាជិកនិងអ្នកគាំទ្រ ថតសែលហ្វីជាមួយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច (អត់ពាក់មួក) ក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅលើដងផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបបក្ស ហ៊្វុនស៊ិនប៉ិច ត្រូវបានសមាជិកបក្ស គាំទ្រឱ្យឈរជាបក្ខេជននយោបាយ ដែលឈរនៅលេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ។

 
លោក ញឿន រ៉ាដែន អ្នកនាំពាក្យបក្សហ៊្វុនស៊ិនប៉ិចអះអាងថា រូបលោក រួមទាំងថ្នាក់ដឹកនាំផ្សេងទៀត ជឿជាក់លើការសមត្ថភាពដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលទទួលបានការអប់រំខ្ពស់ពីក្រៅប្រទេស។ ពិសេសជាងនេះ ព្រះអង្គម្ចាស់ ចក្រាវុធ ទទួលបានដំបូន្មានល្អៗជាច្រើន ពីព្រះនរោត្តម រណឬទ្ធិ។ ទន្ទឹមនឹងនេះ ព្រះអង្គម្ចាស់ ចក្រាវុធ តែងតែយាងជួបសំណេះសំណាលជាមួយពលពលរដ្ឋ។ ហេតុនេះ ទើបសមាជិកបក្សគាំទ្រព្រះអង្គម្ចាស ជាឈរជាបក្ខេជននាយករដ្ឋមន្ត្រី។ 
 
«ចាប់តាំងពីព្រះអង្គ(ចក្រាវុធ) ក្លាយជាប្រធានបក្ស ព្រះអង្គផ្សារភ្ជាប់ជាមួយប្រជារាស្ត្រ តាមការយាងសំណេះសំណាលដោយភាពសាមញ្ញ ដើម្បីចង់ដឹងសុខទុក្ខ ហើយមានបំណងនឹងដោះស្រាយបញ្ហាទាំងនោះ នៅពេលមានឱកាស។ ទាំងអស់នេះ ទើបយើងគិតថាព្រះអង្គម្ចាស់ជាមេដឹងនាំដ៏សាកសមបំផុត» ។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ញឿន រ៉ាដែន លើកឡើងបែបនេះ។ 
 
គណបបក្ស ហ៊្វុនស៊ិនប៉ិច បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ ចំនួន២៧៨នាក់ ក្នុងនោះមានស្រី២៩នាក់។ មណ្ឌលឈរឈ្មោះ មាន២៥រាជធានី-ខេត្ត។ 
 
ព្រះអង្គម្ចាស់ នរោត្តមចក្រាវុធ ទ្រង់ប្រសូត្រនៅថ្ងៃទី១៣មករា ឆ្នាំ១៩៧០ នៅរាជធានីភ្នំពេញ ដែលមានព្រះបិតា ព្រះនាម នរោត្តម រណឬទ្ធិ និងព្រះមាតា ព្រះនាម នរោត្តម ម៉ារី។ មុនពេលយាងមកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គបានបញ្ចប់បរិញ្ញាបត្របច្ចេកវិទ្យា នៅប្រទេសនូវែលហ្សេឡង់ និង បរិញ្ញាប័ត្រ វិស្វករទូរគមនាគមន៍ នៃសាធារណរដ្ឋបារាំង និង បានដឹកនាំកិច្ចការក្រុមហ៊ុនធំៗជាច្រើននៅបណ្តាប្រទេសអឺរ៉ុប។  ព្រះអង្គចេះភាសាខ្មែរ បារាំង អង់គ្លេស និង អេស្បាញ។
 
នៅទស្សវត៩០ ព្រះអង្គបានដង្ហែព្រះបិតា និង ព្រះមាតា ចូលរួមការងារសង្គមកិច្ច និង នៅក្នុងជួរកងទ័ពនៃចលនាតស៊ូ តាមព្រំដែន ខ្មែរ-ថៃ។ ក្រោយបោះឆ្នោតឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំរបបដឹកនាំថ្មី  ព្រះអង្គក៏បានបើកជំនួញបន្ថែមទៀតនៅកម្ពុជា និងបានស្វែងយល់អំពីច្ចការនយោបាយ និងសង្គមរបស់កម្ពុជា តាមរយៈការដង្ហែតាមព្រះបិតា ព្រះមាតារបស់ព្រះអង្គ ខណៈសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិទ្រង់ជា នាយករដ្ឋមន្រ្តីទី១ ជាព្រះប្រធានរដ្ឋរដ្ឋសភា និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ 
  
នៅឆ្នាំ២០១៣ ព្រះអង្គម្ចាស់ នរោត្តមចក្រាវុធ ទ្រង់បានសាងព្រះផ្នួសដើម្បីតបស្នង នូវប្រពៃណីយូរលង់ របស់ព្រះរាជវង្សានុវង្សនៃព្រះមហាក្សត្រខ្មែរ តែងតែផ្សារភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនា។ នៅឆ្នាំ២០២១ ព្រះអង្គត្រូវបាន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះបិតា ប្រទានប្រទានសិទ្ធិ ឲ្យដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ជំនួសព្រះអង្គ ខណ:ដែលព្រះអង្គត្រូវគង់ព្យាបាលព្រះសុខភាពនៅក្រៅប្រទេស។ លុះដល់ថ្ងៃទី៩កុម្ភៈ ឆ្នាំ២០២២ សមាជវិសាមញ្ញបាន ផ្តល់សេចក្តីទុកចិត្តជាឯកច្ឆ័ន្ចជ្រើសតាំងព្រះអង្គជា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com