កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជាបានមេដាយសំរឹទ្ធ ក្រោយឈ្នះមីយ៉ាន់ម៉ា ៣-០ រូបថត Capture ពី BTV
× ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា បានយកឈ្នះមីយ៉ាន់ម៉ា ៣-០ (២៥-១៥, ២៥-១៦, ២៥-១៦) នាការប្រកួតដណ្តើមមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី៨ ខែមិថុនា នេះ។
តាមពិតទៅ ក្រុមកម្ពុជា មានគោលដៅខ្ពស់ក្នុងការការពារមេដាយមាសខ្លួន ប៉ុន្តែពួកគេរងការខកចិត្ត ដោយបានចាញ់ឥណ្ឌូណេស៊ី ៣-២ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ៏តានតឹង។ នាជំនួបនោះ ឥណ្ឌូណេស៊ី បានឈ្នះ ២-០ (២៦-២៤, ២៥-២២) ហើយកម្ពុជាវាយបក២សិតវិញ ក្នុងលទ្ធផល ២៥-១៨, ២៥-១៨។ ឈានដល់សិតចុងក្រោយ ឥណ្ឌូណេស៊ីឈ្នះ ១៥-១៣។
នាការប្រកួតវិលជុំ កម្ពុជា បានយកឈ្នះហ្វីលីពីន ៣-០, ឈ្នះឥណ្ឌូណេស៊ី ៣-០, ឈ្នះមីយ៉ាន់ម៉ា ៣-០ និងចាញ់ថៃ ១-៣។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ថៃ បានយកឈ្នះមីយ៉ាន់ម៉ា ៣-០។
ឥណ្ឌូណេស៊ី និងថៃ ត្រូវប្រជែងយកមេដាយមាស៕
© រក្សាសិទ្ធិដោយ thmeythmey.com