ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញា ៦ យ៉ាង​ដែល​បញ្ជាក់ថា ក្នុង​ខ្លួន​អ្នក គឺ​ពោរពេញ​ទៅ​ដោយ​ជាតិពុល
10, Jun 2023 , 6:59 am        
រូបភាព


​មិន​អាច​សម្រក​ទម្ងន់​បាន
​នៅពេល​ដែល​រាងកាយ​មាន​ការលំបាក ក្នុង​ការយក​កាក​សំណល់ ចេញពី​រាងកាយ វា​នឹង​បង្ក​ជា​បញ្ហា​ប្រឈម សម្រាប់​ការ​សម្រក​ទម្ងន់​។ ខ្លាញ់​ដែល​មាន​នៅក្នុង​សរីរាង្គ​ខាងក្នុង ជា​លទ្ធផល​បានមក​ពី​សារធាតុពុល ដែល​មាន​នៅ​ខាងក្នុង​រាងកាយ ហើយ​ជា​ធម្មតា នៅ​ជុំវិញ​តំបន់​ពោះ​។ អាហារ​សមស្រប និង​ការធ្វើ​លំ​ហាត់ប្រាណ ប្រហែលជា​មិន​មាន​ប្រសិទ្ធភាព សម្រាប់​ការ​យកជាតិ​ខ្លាញ់ ចេញពី​សរីរាង្គ​ខាងក្នុង​នោះ​ទេ​។
 
​រលាក​សន្លាក់
​ការបង្កើតបាន​ជាគ្រី​សស្តាល់​នៃ​អាស៊ីត​អ៊ុយ​រិច គឺជា​លទ្ធផល​នៃ​ការកកើតឡើង នៃ​អាស៊ីត​អ៊ុយ​រិច​ក្នុង​រាងកាយ ដូច្នេះ វា​នឹង​នាំឲ្យ​មាន​ការកើនឡើង នៃ​សារធាតុពុល​។ គ្រីស​ស្តាល់​នៃ​អាស៊ីត​អ៊ុយ​រិច​ស្រួចៗ​ទាំងនេះ នឹង​ចូល​ទៅក្នុង​សារធាតុ​រាវ ដែល​នៅ​ជុំវិញ​សន្លាក់ និង​បង្ក​ឲ្យមាន​ការឈឺចាប់ និង​ភាព​មិន​ស្រួល​។
 
​អស់កម្លាំង​រ៉ាំរ៉ៃ
​ការសិក្សា​មួយ​បាន​លើកឡើង​ថា មនុស្ស​ដែល​ប៉ះពាល់​នឹង​សារធាតុ​គីមី និង​អ្នក​ដែល​បាន​ញ៉ាំ​អាហារ ដែល​មាន​ជាតិពុល គឺ​មាន​ហានិភ័យ​ខ្ពស់ ទៅនឹង​ស្ថានភាព​គ្រោះថ្នាក់ នៅ​ផ្នែក​ខាងក្នុង​រាងកាយ​។
 
​មាន​ក្លិន​ខ្លួន
​ភាព​ស្អុយរលួយ ដែល​មាន​នៅ​ខាងក្នុង អាច​បង្ហាញ​បាន ដោយ​ការ​មាន​ក្លិន​ខ្លួន​ខ្លាំង​។ ការសិក្សា​បាន​បង្ហាញថា សត្វ​ឆ្កែ​អាច​កំណត់​ដឹង​ពី​ទឹកនោម របស់​អ្នក​ដែល​មាន​ជំងឺ​មហារីក​ប្លោកនោម ដោយ​ការ​ហិតក្លិន​ទឹកនោម​។
 
​បញ្ហា​ស្បែក
​ការ​កន្ទួល​លើ​ស្បែក និង​ជំងឺ​ស្បែក អាច​បណ្តាលមកពី រាងកាយ​ដែលមាន​ជាតិពុល​ច្រើនពេក​។
 
​ការរំលាយ​អាហារ​មិនបាន​ល្អ​
​ហើម​ពោះ ផោម និង​មិន​រំលាយ​អាហារ អាច​បង្ហាញ​ពី​វត្តមាន នៃ​សារធាតុពុល​ដ៏​លើសលប់ នៅក្នុង​រាងកាយ​។ ម្ហូបអាហារ​ដែល​រំលាយ​មិន​បាន​ត្រឹមត្រូវ នៅតែ​មាន​នៅក្នុង​រាងកាយ ដែល​ជា​ហេតុ​បណ្តាលឲ្យ​មាន​ខ្យល់​ពេញ​ពោះ និង​ហើមពោះ​ជាដើម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com