ជាតិ
រដ្ឋបាលខេត្តកោះកុង នឹងរៀបចំពិព័រណ៍ផ្លែឈើភូមិ១ ផលិតផល១ រយៈពេល២ថ្ងៃ
10, Jun 2023 , 7:59 am        
រូបភាព
រូបភាពពី៖ AKP-កោះកុង
រូបភាពពី៖ AKP-កោះកុង
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖  រដ្ឋបាលខេត្តកោះកុង នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ផ្លែឈើភូមិ១​ ផលិតផល១  រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ នៅមុខ​អគារ​រដ្ឋបាល​ខេត្តកោះកុង។

 
ព្រឹត្តិការណ៍ពិព័រណ៍នេះ ជាផ្នែកមួយបង្ហាញសក្តានុពលតំបន់ និងលើកកម្ពស់ផលិតផល បន្លែ ផ្លែឈើក្នុងខេត្តកោះកុង ជាពិសេសពង្រីកទីផ្សារផលិតផលគ្រប់ប្រភេទឱ្យកាន់តែធំទូលាយផងដែរ។ 
 
តាមរយៈពិព័រណ៍នេះ នឹងមានបង្ហាញពីផលិតផលក្នុងស្រុក រួមមាន ទុរេន សាវម៉ាវ និង​មង្ឃុតជាដើម។ បន្ថែមពីនេះ  រដ្ឋបាលខេត្តកោះកុង ក៏បានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចការពារបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីចូលរួមការពារបរិស្ថាននៅជុំវិញខេត្ត និងលើកកម្ពស់ផ្សព្វផ្សាយផ្លែឈើខ្មែរ។ 
 
ក្រៅពីនេះ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវឱ្យប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ចូលរួមកម្មវិធីតាំងពិព័រណ៍ផ្លែឈើភូមិ១ ផលិតផល១ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយពីបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក៕ 
 
 
 

Tag:
 ទេសចរណ៍
 តាំងពិព័រណ៍
  ខេត្តកោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com