ជាតិ
សេដ្ឋកិច្ច
កម្ពុជា បានចំណូលពីការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិជាង ៧០០លានដុល្លារ
09, Jun 2023 , 10:19 pm        
រូបភាព
អង្ករសម្រិតកង្រី។ រូបភាព៖ សហព័ន្ធស្រូវអង្ករ
អង្ករសម្រិតកង្រី។ រូបភាព៖ សហព័ន្ធស្រូវអង្ករ
ដោយ:
កម្ពុជា បានសម្រេចនាំចេញអង្ករ ២៧៨ ១៨៤តោន និងស្រូវចំនួន ២ ១៤២ ៤៨៣តោន ទៅកាន់ទីផ្សារអរន្តជាតិ ដែលគិតជាទឹកប្រាក់ចំនួន ៧៣៦,៩០លានដុល្លារអាម៉េរិក រយៈពេល ៥ខែដើមឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា។

រយៈពេល ៥ខែដើមឆ្នាំ២០២៣នេះ អង្ករកម្ពុជា មានក្រុមហ៊ុន ៤៨ក្រុមហ៊ុន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន៤៩ ដោយមានបរិមាណអង្ករចំនួន ២៧៨ ១៨៤តោន ស្មើនឹង ១៩១,៦៤លានដុល្លារអាម៉េរិក ហើយស្រូវបាននាំចេញចំនួន ២ ១៤២ ៤៨៣តោន(ប្រមាណ ១,៣៧លានតោន)ទៅកាន់ទីផ្សារវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណ ៥៤៥,២៦លានដុល្លារអាម៉េរិក។ អង្ករក្រអូបគ្រប់ប្រភេទមាន ៨៣,៤៩ភាគរយ ក្នុងអង្ករសជាង ១០ភាគរយ អង្ករចំហ៊ុយ ៣,៧១ភាគរយ និងអង្ករសរីរាង្គ ១,៩៣ភាគរយ។
 
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសចិន គឺជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្ដប់លើការនាំចេញស្រូវអង្ករកម្ពុជាប្រមាន ៤២ភាគរយ ស្មើចំនួន ៧៧,៤២លានដុល្លារអាម៉េរិក។ ប្រទេសក្នុងទ្វីបអឺរ៉ឺបចំនួន ២៥ គ្របដណ្ដប់ប្រមាណ ៣៨ភាគរយ គិតជាទឹកបប្រាក់ប្រមាណ ៧១,៩៩លានដុល្លារអាម៉េរិក។ ប្រទេសអាស៊ានចំនួន ៤ ស្មើនឹង ៧,៨៦ភាគរយ ក្នុងនោះមាន ហ្វីលីពីន ដែលជាទីផ្សារទើបនាំចេញ ក្នុងបរិមាណធំលើកទី ២៥៧៥តោន។ ក្រៅពីនេះ ទីផ្សារផ្សេងៗចំនួន ២០ គោលដៅមាន ១០,៧៨ភាគរយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com