កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ទោះមិនបានមេដាយតែក្រុមបាល់ទាត់ចលករខួរក្បាល, បាល់ទាត់ និងបាល់បោះពិការភ្នែក បង្ហាញពីការប្រឹងប្រែង
10, Jun 2023 , 9:59 am        
រូបភាព
ក្រុម​កីឡាករបាល់ទាត់ចលករខួរក្បាល (Football 7-A-Side), ក្រុម​បាល់បោះជនពិការភ្នែក (Goalball) និង​ក្រុមបាល់ទាត់ជន​ពិការភ្នែក (Blind Football) មិន​ទទួលបានមេដាយ​ឡើយពីព្រឹត្តិការណ៍កីឡាអាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ ប៉ុន្តែនៅរាល់​ការប្រកួតនីមួយៗ អត្តពលិកកម្ពុជាសុទ្ធតែ​បង្ហាញពី​ខិតខំ​ប្រឹងប្រែង​របស់ខ្លួន។

 
នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុម​បាល់ទាត់​ចលករខួរក្បាល បានអស់ឱកាសទៅ​កាន់​វគ្គដណ្តើមមេដាយ ក្រោយ​ចាញ់ចាញ់ឥណ្ឌូណេស៊ី ៨-០ និងចាញ់ម៉ាឡេស៊ី ៥-៣។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុម​កម្ពុជា បាន​បញ្ចប់ក្នុងចំណាត់ថ្នាក់​លេខ​៥ ក្រោយជ័យជម្នះ ៤-២ លើហ្វីលីពីន។
 

ក្រុម​ម៉ាឡេស៊ី បានក្លាយជា​មេដាយមាសលើ​វិញ្ញាសាបាល់ទាត់​ចលករខួរក្បាលនេះ ក្រោយឈ្នះឥណ្ឌូណេស៊ី ដោយ​បាល់​ប៉េណាល់ទី ៣-១ បន្ទាប់ពីពួក​គេ​ស្មើគ្នា ១-១។ ក្រុម​ថៃ ទទួលបានមេដាយ​សំរឹទ្ធ បន្ទាប់ពីបានយកឈ្នះមីយ៉ាន់ម៉ា ៣-២។ សមាសភាពក្រុមកម្ពុជាមាន Seng Chandara, Sum Chanrom, Brous Keb, Kong Laing, Han Limhoy, Doung Sarith, Tam Sophy, Chea Nironn, Bin Odam, Heng Sopheakmonipiseth, Lao Sophanna, Oum Vanny, Chhom Veasna។
 
សម្រាប់ក្រុម​​បាល់បោះជន​ពិការភ្នែក​វិញ ម្ចាស់ផ្ទះកម្ពុជាមិនមាន​ក្រុមនារីឡើយ ដោយវិញ្ញាសានេះ ក្រុម​ថៃបានមេដាយមាស ឡាវបានប្រាក់ និងម៉ាឡេស៊ី បាន​សំរឹទ្ធ។ ចំពោះក្រុម​បុរសដែល​ប្រកួតនៅអូឡាំពិក កម្ពុជាបាន​ចាញ់មីយ៉ាន់ម៉ា ១៣-១០ និង​ចាញ់ថៃ ១២-២។
   

ខណៈក្រុម​កម្ពុជាដែលមាន​កីឡាករ Keo Ryna, Van Sokvat, Bun Vuthy, Om Chean, Lun Liet និង Sean Phary បាន​ធ្លាក់​ត្រឹម​វគ្គជម្រុះ ក្រុម​ថៃបន្ត​ឡើង​ដោយឈ្នះមេដាយមាស​, ឥណ្ឌូណេស៊ីបានមេដាយ​ប្រាក់ និងមីយ៉ាន់ម៉ា ទទួល​បានមេដាយ​សំរឹទ្ធ។
 
រីឯក្រុម​កីឡាបាល់ទាត់ជនពិការភ្នែក ដែលប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោឯណោះវិញ កម្ពុជាបាន​ចាញ់ឡាវ ៣-០, ចាញ់​ម៉ាឡេស៊ី ២-១ និង​ចាញ់ថៃ ៦-១។ ឆ្លងកាត់ការប្រកួត​វិលជុំ ដែលមាន​តែ៤ក្រុម ក្រុម​បន្តជួបឡាវ​ដើម្បីដណ្តើមេដាយ​សំរឹទ្ធ តែក៏បន្ត​ចាញ់ ៤-០។
 

 
ក្រុមកីឡាករថៃ បាន​ឈ្នះ​មេដាយមាស ក្រោយទទួល​ជោគជ័យលើម៉ាឡេស៊ី ៤-០ ខណៈឡាវបាន​មេដាយ​សំរឹទ្ធ ជាមួយនឹងជ័យជម្នះ ៤-០ លើ​កម្ពុជា។ សមាសភាព​កីឡាករម្ចាស់ផ្ទះរួមមាន Khuon Sophea, Mey Punlork, Som Theara, Sorn Deth, Vin Vichet, Chorm Makara, Huon Chanveasna, Roeurn Ravy និង Ry Saray៕ 
  

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com