ជាតិ
សង្គមជាតិ
ក.ប.ប រកឃើញ​សា្លបមាន់​ ប្រហិត ត្រីសាបាក់ គ្រឿងក្នុងជ្រូកនាំចូល ខូចគុណភាពជិត៦តោនទៀត
10, Jun 2023 , 11:22 am        
រូបភាព
សាច់បង្កកនាំចូលខូចគុណភាពជិតតោន ត្រូវបានដុតចោល។
សាច់បង្កកនាំចូលខូចគុណភាពជិតតោន ត្រូវបានដុតចោល។
មន្ត្រី ក.ប.ប. បាន​រក​ឃើញនិងដកហូត សាច់​បង្កក​ខូច​គុណភាព មិនមាន​អនុលោមភាព​ប្រមាណ ៦ តោន​ក្នុង​ខេត្ត​កណ្តាល និង ខេត្ត​បន្ទាយមានជ័យ។ សាច់បង្កកទាំងនោះ មានប្រមូលនាំចូលពីប្រទេសថៃ និងវៀតណាម ដែលអគ្គនាយកដ្ឋានការពារអ្នកប្រើ​ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)រកបានឃើញពីថ្ងៃទី១ដល់៦មិថុនា។​

 
បច្ចុប្បន្ន សាច់​បង្កក​ខូច​គុណភាព មិនមាន​អនុលោមភាព​ប្រមាណ៦តោននោះ ត្រូវបានមន្ត្រីរបស់អគ្គនាយកដ្ឋាន ក.ប.ប ដុតបំផ្លាញចោលហើយ។ បើតាមការផ្សាយរបស់អគ្គនាយកដ្ឋាន ក.ប.ប សាច់ខូចគុណភាពទាំងនោះ គឺមានស្លាបមាន់ចំនួន១,៥តោន​ ប្រហិតសាច់មាន់ សាច់/គ្រឿងក្នុងជ្រូក ត្រីសាបាក់ និងគ្រឿងសមុទ្រជាង៤,៤តោន។ 
 
ក.ប.ប បានបញ្ជាក់ថា៖ «ផលិតផលសាច់បង្កកខូចគុណភាពទាំងនេះ គឺមានការនាំចូលមកកម្ពុជា តាមច្រកនានា ក្នុងខេត្តកណ្តាល និងបន្ទាយមានជ័យ»។​
 
 
គួររំលឹកថា កាលពីថ្ងៃទី២៣ឧសភា មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករខេត្ត បានរកសាច់បង្កកខូចគុណភាពចំនួន១,០៧៣គីឡូក្រាម។​ បន្ទាប់ពីឃើញសាច់ទាំងនេះ ក៏ត្រូវបានដុតកម្ទេចចោលភ្លាមៗ ផងដែរ៕ 
 

Tag:
 សាច់ខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com